ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ទាំង​អ្នកបើកបរ ទាំង​អ្នក​រួម​ដំណើរ​ស្លា.ប់​កៀប​ជាប់​ក្នុង​រថយន្ត លើ​ផ្លូវជាតិ​លេខ​៥

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿង​ដែល​មាន​ដឹក​ផ្លែ​ម្ទេស និង​ផ្លែក្រូច​ឆ្មារ​យ៉ាង​ណែន​ផង បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​គល់ឈើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើ​ម្នាក់​ទៀត​ស្លាប់​ទាំង​២​នាក់​កៀប​ជាប់​ក្នុង​រថយន្ត​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ មេ​សា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូស​ទូក…

ខេត្តបាត់ដំបង​៖ រថយន្ត​ប្រភេទ​ទួ​រី​ស​មួយ​គ្រឿង​ដែល​មាន​ដឹក​ផ្លែ​ម្ទេស និង​ផ្លែក្រូច​ឆ្មារ​យ៉ាង​ណែន​ផង បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​គល់ឈើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើ​ម្នាក់​ទៀត​ស្លាប់​ទាំង​២​នាក់​កៀប​ជាប់​ក្នុង​រថយន្ត​យ៉ាង​រន្ធត់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ មេ​សា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​គេ​អះអាង​ថា ដោយសារ​អ្នកបើកបរ​ងងុយដេក​មួយភាំង​។

តាម​ប្រភព​ពី​មន្ត្រី​សណ្ដាប់ធ្នាប់​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ដែល​ជួប​គ្រោះថ្នាក់​នោះ​ជា​រថយន្ត​ប្រភេទ​ទួ​រី​ស​១២​កៅអី ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២X-០៥៧០​។ រថយន្ត​នេះ​មាន​ដឹក​ផ្លែ​ម្ទេស និង​ផ្លែក្រូច​ឆ្មារ​ពេញ​ក្នុង​រថយន្ត ហើយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់ ស្រុក​សំពៅ​លូន ជាប់​ព្រំដែន​ថៃ លុះ​ពេល​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ជួប​គ្រោះថ្នាក់​គួរ​ឱ្យ​រន្ធត់​បែប​នេះ​តែ​ម្ដង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​នេះ​បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ដើមឈើ បណ្ដាល​ឲ្យ​កៀប​ជាប់​មនុស្ស​២​នាក់​ស្លាប់​ក្នុង​រថយន្ត គឺ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​។

បើ​តាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ហម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់​ទំនិញ និងជាអ្នក​រួម​ដំណើរ​ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន និង​ម្នាក់​ទៀត​ឈ្មោះ​ខា ទីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។

លោក​ម៉ែ​ន បូ​រី នាយ​រង​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​សួរនាំ​ពី​ប្រភព​នានា​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រថយន្ត​នេះ​ជួប​គ្រោះថ្នាក់ គឺ​អាច​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​នេះ​ងងុយដេក​មួយភាំង ពេល​កំពុង​ធ្វើ​ដំណើរ ព្រោះ​អ្នកបើកបរ​នេះ​បាន​ធ្វើ​ដំណើ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ស្រុក​សំពៅ​លូន​ជាប់​ព្រំដែន​ថៃ​ទាំង​យប់ លុះ​មក​ដល់​ចំណុច​កើត​នា​វេលា​ទៀប​ភ្លឺ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​រន្ធត់​បែប​នេះ​តែ​ម្ដង​។

លោកនាយ​រង​ការ​រិ​យា​ល័យ​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​ដ៏​អកុសល​ខាងលើ​នេះ ក្រុម​គ្រួ​សារបាន​មក​ទ​ទូល​យក​សព​ជន​រង​គ្រោះ​ទាំង​២​នេះ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក​សង្កែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ