ម្តាយ​ជួយ​ច្រើន​ដង​ហើយ​! តែ​ចុង​ក្រោយ​គាត់​ដុត​សម្លាប់​ខ្លួនឯង​ក្នុង​ចម្ការ​កៅស៊ូ


ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍ភ្ញាក់ផ្អើល​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ឃាន់ សេង អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ស្រះ​ឃុំ​ពពេល ស្រុក​ពញាក្រែក កើតរោគ​ស​សៃ​ប្រសាទ បាន​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង របស់​ឈ្មោះ​ទូច ។ ហេតុ​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ មេ​សា ២០១៩ ហើយ​ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​សមត្ថកិច្ច​ក្រោម​ឪ​វាទ​ចុះ​មក​ពិនិត្យ​សព​ផង​ដែរ ។

លោក​ឈួ​ន វុ​ទ្ធី អធិការរង​នគរបាល​ស្រុក​ពញាក្រែក​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា ស្ត្រី​ដែល​ស្លាប់​នេះ ដំបូង​ឡើយ​ជា​មនុស្ស​ធម្មតា និង​មាន​ប្តី​ទៀត​ផង កាលពី​ក្នុង​អំឡុង​៥​ឆ្នាំ​មុន ពេល​ដែល​មាន​ផ្ទៃពោះ​ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​ហើយ​កូន​នៅ​ក្នុង​ផ្ទៃ​នោះ​ក៏​ស្លាប់​ទៀត ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​បាន​កើតរោគ​ស​សៃ​ប្រសាទ ហើយ​ប្តី​មើល​មិនជា​ទើប​មក​យក​មក​ឲ្យ​រស់នៅ​ជាមួយនឹង​ម្តាយ​របស់​ខ្លួន​វិញ ។

លោក​ឈួ​ន វុ​ទ្ធី អធិការរង​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​បន្ត​ថា ម្តាយ​ឈ្មោះ​ប៊ូ សា​គុន អាយុ​៧៤​ឆ្នាំ បាន​យក​កូនស្រី​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពញាក្រែក នៅ​ថ្ងៃ​ទី​២៣ មេ​សា ដោយសារ​តែ​ញៀន​នឹង​ស្រា​ខ្លាំង លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា បាន​លួច​រត់​ចេញ​មក​ផ្ទះ​វិញ តែ​ម្តាយ​ដឹង​មុន​ក៏​បាន​មក​ចាំ​នៅផ្ទះ​មុន ។ ចំណែក​កូនស្រី​ពេល​ដើរមក​ផ្ទះ​បាន​សុំ​អង្ករ​អ្នក​ភូមិ​បាន​ប្រហែល​៤​គីឡូក្រាម​យក​លក់ រួច​ទិញ​ស្រា​ផឹក​រហូត​ស្រវឹង​ជោគ​ជាំ និង​បាន​និយាយ​ថា ពិបាក​ក្នុង​ខ្លួន​ណាស់​ចង់​តែ​សម្លាប់​ខ្លួន ហើយ​បាន​យក​ភួយ​មក​រុំ​បម្រុង​នឹង​ដុត តែ​ត្រូវ​បាន​ម្តាយ​ចាប់​ទាន់ ។

ដោយនៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​បាន​រត់​ចេញពីផ្ទះ​មក​ចូល​ដល់​ចម្ការ​កៅស៊ូ​របស់​ឈ្មោះ​ទូច ស្ថិត​នៅ​ភូមិ​ស្រះ ឃុំ​ពពេល ក៏​បាន​ដុត​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត
ក្នុង​ពេល​ដែល​ឃើញ​ភ្លើង​ហុយ​ក្នុង​ចំការ​កៅស៊ូ អ្នក​ភូមិ​រត់​មក​មើល​ស្ត្រី​ឈ្មោះ សេង បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ទៅ​ហើយ និង​បាន​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព ។

តាម​រយៈ​កោសល្យ​វិ​ច្ច័​យស​ព​ពិតជា​ស្លាប់​ដោយ​ដុត​សម្លាប់​ខ្លួនឯង​មែន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្តាយ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ជីវភាព​របស់​ម្តាយ​ស្ត្រី​កើតរោគ​ស​សៃ​ប្រសាទ​នេះ​ក្រីក្រ រាល់ថ្ងៃ​បាន​អ្នក​ភូមិ​ផង​របង​ជាមួយ​បាន​ផ្តល់​អង្ករ​សម្រាប់​ដាំបាយ​ទទួលទាន​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ