ប្រទេសរុស្ស៊ី-តួកគី ៖ យោងតាមINTERFAXថា ក្រុមហ៊ុនជាតិនាំចេញអាវុធរបស់រុស្ស៊ី ROSOBORONEXPORT អះអាងកាលពីថ្ងៃទី២៤ មេសាថា ការផ្ដល់មីស៊ីលS-400ដល់តួកគីនឹងចាប់ផ្ដើមពីខែកក្កដាទៅ។
នាយករបស់ក្រុមហ៊ុននោះលោកអាឡិចសាន់ឌ័រមីខេអេវថ្លែងថា អ្វីៗទាំងអស់ជាកម្មវត្ថុនៃការចរចា ដែលធ្វើចប់សព្វគ្រប់ហើយត្រូវបានចុះហត្ថលេខារួចហើយ។
សហរដ្ឋអាមេរិកបានគំរាមតួកគីពីការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះចុះហត្ថលេខាលើកុងត្រាទិញមីស៊ីលS-400ជាមួយរុស្ស៊ី។ ក្រុងអង់ការ៉ាយល់ថាការទិញបែបនោះពុំត្រូវមានការដាក់ទណ្ឌកម្មឡើយ ព្រោះតួកគីពុំមែនជាសត្រូវរបស់សហរដ្ឋអាមេរិកទេ ហើយនៅតែជាសមាជិករបស់អង្គការអូតង់៕
ចែករំលែកព័តមាននេះ