ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​២០​គ្រាប់ អ្នក​ភូមិ​ភ័យ​ព្រលឹង​ចុង​សក់​…​បើ​ផ្ទុះ​វិញ​មិនដឹង​យ៉ាងណា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​មិន​ទាន់​ផ្ទុះ​ជិត​២០​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ដែល​គ្រាប់​ខ្លះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ និង​ខ្លះ​ទៀត​ប្រទះ​ឃើញ​ពេល​ភ្ជួរដីចំការ នៅ​ចំណុច​ភូមិ​ស្ពាន ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ​។…

ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​មិន​ទាន់​ផ្ទុះ​ជិត​២០​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មេ​សា ដែល​គ្រាប់​ខ្លះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ និង​ខ្លះ​ទៀត​ប្រទះ​ឃើញ​ពេល​ភ្ជួរដីចំការ នៅ​ចំណុច​ភូមិ​ស្ពាន ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ទាំងនោះ​សរុប​មាន​ចំនួន​១៨​គ្រាប់ ក្នុង​នោះ​មាន ប្រភេទ​គ្រាប់ B.40 ចំនួន​១២​គ្រាប់​, ប្រភេទ​គ្រាប់​ធុន​៦០​មី​ល្លី​ម៉ែត្រ ចំនួន​៣​គ្រាប់​, ប្រភេទ​គ្រាប់​ធុន​៦២​មី​ល្លី​ម៉ែត្រ ចំនួន​១​គ្រាប់​, គ្រាប់​M79 ចំនួន​១​គ្រាប់ និង​ប្រភេទ​គ្រាប់​ណា​ប៉ា​ចំនួន​១​គ្រាប់​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភ្ជួរដីចំការ​ប្រទះ​ឃើញ ហើយ​គ្រាប់​ខ្លះ​ទៀត​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ប្រឡាយ​។ បន្ទាប់​ពី​រក​ឃើញ ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ត្រូ​ត​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ​។

លោកប៉ា​ង ហៀ​ង អធិការ​នគរបាល​ស្រុក​គាស់​ក្រឡ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គ្រាប់កាំភ្លើង​ទាំងនោះ​កប់​នៅ​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​គ្រាប់​ទាំងនោះ​ហាក់​មាន​សភាព​ច្រែះ​ចាប់​អស់​ទៅ​ហើយ តែ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន ប្រសិនបើ​មានការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ ព្រោះ​គ្រាប់​ខ្លះ​មាននៅ​ភ្ជាប់​ក្បាល​បំផ្ទុះ​នៅឡើយ​។

លោក​អធិការ​បាន​និយាយ​ថា ក្រោយ​ពេល​ប្រទះ​ឃើញ មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ និង​បាន​ហ៊ុម​ព័ទ្ធ​ទីតាំង​មិន​ឲ្យ​មានការ​ប៉ះពាល់ ដើម្បី​រង់ចាំ​កម្លាំង​កំចាត់​មីន​ស៊ី​ម៉ាក​ចុះ​មក​ធ្វើការ​ត្រូ​ត​ពិនិត្យ និង​ដោះស្រាយ​តាម​បច្ចេកទេស​។ ទោះបី​យ៉ាង​ជា​ណា លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក​បាន​ចុះ​ទៅ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​យក​ទៅ​កំទេច​ចោល​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ