ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អ្វី​ម្ល៉េះ​! ២​គ្រឿង​ទាក់​ដៃចង្កូត​គ្នា មួយ​ធ្លាក់​ចូល​លូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ បើកបរ​ដោយ​បុរស​ម្នាក់​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា ពាក់​ស្លាក​លេខ សៀមរាប…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ បើកបរ​ដោយ​បុរស​ម្នាក់​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា ពាក់​ស្លាក​លេខ សៀមរាប ១T-១៥២១ ធ្វើ​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​លូ​ទឹក​ស្អុយ បណ្តាល​ឲ្យ​ភាគី​ខាង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​ទាំង​មនុស្ស​ទាំង​ម៉ូតូ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១T-១៥២១ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ប្ដី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ សៀមរាប ១T-១៥២១ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បម្រុង​បត់​ស្ដាំ​ដោយ​មាន​ស៊ី​ញ៉ូ​ផង​ដែរ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា បាន​ទាក់​ដៃចង្កូត​គ្នា​ធ្វើ​ឱ្យ​រេ​ចង្កូត​បុក​ខឿន​ចិញ្ចើម​ផ្លូវ​លូ​ទឹក​ស្អុយ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ ភ្នំពេញ​១CY- ៣៩២៣ ធ្លាក់​ចូល​លូ​ទឹក​ស្អុយ​ទាំង​មនុស្ស ទាំង​ម៉ូតូ សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​តែ​ប៉ុណ្ណោះ​។

ភ្លាម​ៗ​នោះ​ដែរ ដោយ​មាន​អ្នក​ផឹកស៊ី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ជួយ​យក​អ្នកបើកបរ និង ម៉ូតូ​ចេញពី​លូ​ទឹក​ស្អុយ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សង្ខាង​បាន​សំរបសំរួល​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​និយាយ​រកហេតុ​ផល ដោយសារ​ភាគី​ខាង​បុរស​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ ១CY- ៣៩២៣ បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង ហើយ​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​បាន​ជួយ​សង​ចំនួន​១០​ម៉ឺន​រៀល ជា​មនោសញ្ចេតនា ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ