ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​កំពុង​សង្ស័យ​ប្រពន្ធ បានរ​ត់​តាម​សហាយដែល​ជា​អ្នក​ក្នុងភូមិ​ជាមួយ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ដែល​ពិការ​ជើង​ម្ខាងរស់នៅ​ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ បាន​កាន់​រូបថត​ប្រពន្ធ​ជា​ច្រើន​សន្លឹក​សួរ​គេឯង​ស្វែងរកប្រពន្ធ ក្រោយ​ពី​នាង​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹងឈឹង​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ ។ បុរស​ដែល​ពិការ​ស្វិតជើង​ម្ខាង​រូប​នេះ ឈ្មោះ តាំង…

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ដែល​ពិការ​ជើង​ម្ខាងរស់នៅ​ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ បាន​កាន់​រូបថត​ប្រពន្ធ​ជា​ច្រើន​សន្លឹក​សួរ​គេឯង​ស្វែងរកប្រពន្ធ ក្រោយ​ពី​នាង​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹងឈឹង​អស់​រយៈពេល​ជាង​១
​ស​ប្តា​ហ៍​មក​ហើយ ។ បុរស​ដែល​ពិការ​ស្វិតជើង​ម្ខាង​រូប​នេះ ឈ្មោះ តាំង គឹ​ម​ស្រ៊ា​ង ហៅ​ញ៉េ​ប អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​ថា ប្រពន្ធរបស់​គាត់​ឈ្មោះ សួន សុ​ភ័​ណ អាយុ​៣៨​ឆ្នាំ បាន​ចេញ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៧ ខែមេសា គឺតាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយមក​ម្លេ​៉ះ ហើយ​រហូតមក​ទល់​នឹង​ពេល​នៅ​មិន​ទាន់​មាន​ដំណឹង​នៅឡើយ​ទេ ។ បុរស​រូប​នេះ​និយាយ​ថា ការ​បាត់​ខ្លួន​ប្រពន្ធ​របស់​គាត់​សង្ស័យ​ជា​អំពើ​ផិតក្បត់ គឺ​ប្រពន្ធ​របស់​គាត់​អាច​នឹង​រត់​តាម​មនុស្ស​ប្រុស​ម្នាក់ ​នៅ​ក្នុងភូមិ​ដែល​ជា​សហាយ ។

គាត់​រៀបរាប់​ថា ប្តី​ប្រពន្ធ​គាត់​មានកូន​៦​នាក់ក្នុង​នោះ​ស្រី​៣​នាក់ ពួក​គេ​កំពុង​ទន្ទឹងរង់ចាំ មើលផ្លូវ​ម្តាយ​របស់​ខ្លួន ក្រោយ​ពេល​បាត់​ពី​ផ្ទះ​ដោយគ្មាន​ដំណឹង​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ ។គាត់​និយាយ​ថា ទោះបីជា​រូប​គាត់​ពិការ​ដោយស្វិតជើង​ម្ខាង​មែន តែ​គាត់​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​បែប យ៉ាង​ដើម្បី​បាន​កម្រៃ​មក​ចិញ្ចឹម​ប្រពន្ធ​កូន ។ គាត់​ស្រឡាញ់​ប្រពន្ធ​កូន​ណាស់ ហើយ​ក៏​មិន​ដែល​មាន​ទំនាស់​ទាស់ទែង​គ្នា​ធ្ងន់ធ្ងរ​ដែរ ។ ដោយសារ​តែភាព​ស្រឡាញ់​ថ្នាក់ថ្នម​ទើប​ប្រពន្ធ​របស់​គាត់​នៅផ្ទះ មិន​ធ្វើ​អ្វី​ធ្ងន់​ក្រៅពី​តុបតែង​ខ្លួន​មើលថែ​កូន​ឡើយ ។

បុរស​រូប​នេះ​រៀបរាប់​ទៀត​ថា គាត់​បាន​ចេញពី​ផ្ទះ​ទៅ​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​ឲ្យ​ក្រុមហ៊ុន​នៅ​ខេត្ត មណ្ឌលគិរី​មួយ​រយៈ ទើប​មិនដឹង​ថា​ប្រពន្ធ​លួច​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស​នៅ​ក្នុងភូមិ តែ​រឿង​នេះ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​លួច​ប្រាប់​គាត់​ដែរ តែ​គាត់​ហាក់​មិន​ជឿ​នោះ​ទេ ។ គាត់​និយាយ​ថា មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គាត់​និង​ប្រពន្ធ​បាន​កើត​មាន​ទំនាស់​គ្នា​តិចតួច ដោយសារ​តែ​ប្រពន្ធ​ដើរ​ផឹកស៊ី​ក្នុងភូមិ ដោយ​ផឹក​ដេក​ផ្លូវ​មិន​ចូល​ផ្ទះ ។ គាត់​បន្ត​ថា ក្រោយ​ពី​មាន​ទំនាស់​គ្នា​មួយ​ថ្ងៃ ក៏​ត្រូវរ៉ូវ​គ្នា​វិញ តែ​មួយ​ថ្ងៃ​ក្រោយមក ប្រពន្ធ គាត់​ដែល​គម្រោង​ផែនការ​ច្បាស់​បាន​គេច​ចេញពី​ផ្ទះ​បាត់ ធ្វើ​ឲ្យ​រូប​គាត់​និង​កូន​ៗ​ដែល​មិនដឹង​រឿង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

បុរស​រូប​នេះ​និយាយ​ថា គាត់​និង​កូន​ៗ​បាន​សម្រេចចិត្ត​កាន់​រូបថត​របស់​ប្រពន្ធ​និង​ម្តាយ​ជា​ច្រើន​សន្លឹក ឆ្លង​ទូកដ​មក​ទីរួមខេត្ត​ដើម្បី​សួរ​គេឯង​ស្វែងរក​ប្រពន្ធ ។ គាត់​ចង់​ឲ្យ​ប្រពន្ធ​វិល​ត្រឡប់​មក​ផ្ទះ និង​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ធ្វើការ​លែងលះ​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ មិនមែន​រត់​តាម​ប្រុស​ឈ្មោល​បែប​នេះ​ឡើយ ។

អត្ថបទសរសេរ ដោយ