ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់គោរពតាមការសុំពីនារីរកស៊ីផ្លូវភេទ…ជាប់​គុកសរុប18ឆ្នាំ

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ ពី​បទ​ចាប់រំលោភ ក្រោយ​គាត់​បាន​ដោះ​ស្រោមអនាម័យ​ចេញពី​ប្រដាប់​ភេទ ខណៈពេល​រួម​ភេទ​ជាមួយ​​នារី​បម្រើ​ផ្លូវភេទ​ ។ បុរស Lee Hogben…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ ពី​
បទ​ចាប់រំលោភ ក្រោយ​គាត់​បាន​ដោះ​ស្រោមអនាម័យ​ចេញពី​ប្រដាប់​ភេទ ខណៈពេល​រួម​ភេទ​ជាមួយ​​
នារី​បម្រើ​ផ្លូវភេទ​ ។ បុរស Lee Hogben អាយុ​៣៥​ឆ្នាំ មិន​បាន​ស្តាប់​តាម​ការ​លើក​ឡើង​របស់​ដៃគូ​
ជា​ស្រី​បម្រើ​ផ្លូវភេទ​នោះ​ទេ ដែល​ពេល​នោះ​នាង​និយាយ​ថា​៖ “​ខ្ញុំ​មិន​ធ្វើ​បែប​នេះ​ទេ សូមកុំ​ធ្វើ​បែប​នេះ​អី​​​”
តែលោក Lee មិន​បាន​ស្តាប់​នោះ​ទេ ហើយ​នៅ​តែ​ដោះ​ស្រោមអនាម័យ​ចេញ និងគំរាម​ធ្វើបាប​នាង​ប្រសិន
ជា​ប្រកែក ​។

ពួក​គេ​បាន​រួម​ភេទ​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​១៩ ខែមករា កាលពី​ឆ្នាំ​មុន នៅ​ក្នុង​សណ្ឋាគារ Royal Bath​។ កាលនោះ ពួក​គេ​បាន​សម្រេច​ថា​នឹង​បម្រើសេវា​ត្រឹម​២​ម៉ោង ជាមួយនឹង​ការ​និយាយ​ថ្លៃ​ត្រឹមត្រូវ​។ តែ​ខាង​ស្រី​មិន​បាន​ទទួល​លុយ​ទាល់តែ​សោះ​តាំងពី​ពេល​នោះ​។

ខាង​មេធាវី​ប្រាប់​ថា​៖ ​Hogben បាន​ធ្វើ​រឿង​កាន់តែ​លើស​នៅ​ពេល​ដោះ​ស្រោមអនាម័យ​ចេញពី​ប្រដាប់​ភេទ ពេល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ បើ​ទោះបីជា​លក្ខ​ខ័​ណ្ឌ​ក្នុង​ការ​រួម​ភេទ​ជាមួយនឹង​នារី​បម្រើ​ផ្លូវភេទ គឺ​ត្រូវ​តែ​ពាក់​ស្រោម​ក៏​ដោយ​។ នាង​ពេល​នោះ​បាន​ប្រកែក​ដែរ តែ​ខាង​ប្រុស​បាន​គម្រាម​ថា​ខ្លួន​ធ្វើ​ជា​ចោរ ហើយ​អាច​នឹង​ធ្វើបាប​នាង»។

used condom,condom in the hands ,on jeans texture background.

នាង​ជានា​រី​បម្រើ​ផ្លូវភេទ​បាន​ប្តឹង​ប៉ូ​លិស​ភ្លាម​ៗ ហើយ​ខាង​ប៉ូ​លិសបាន​ទៅ​ចាប់ខ្លួន​ខាង​ប្រុស ក្រោយ​ពី​ធ្វើការ​ពិនិត្យ DNA​។ បើ​គិត​ទៅ ទោស​របស់ Lee មិនមែន​ត្រឹមតែ​ប៉ុណ្ណឹង​​ទេ ដោយសារ​តែ​កន្លង​មក
គេ​ក៏​បាន​ធ្វើ​រឿង​ខុសច្បាប់​ជា​ច្រើន​ទៀត​។

នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ តុលាការ​បាន​សម្រេច​ក្តី​ថា ឱ្យ Lee ជាប់​ពន្ធនាគារ​សរុប១៨​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ