ចង់​ខ្ពស់ គួរ​​ព្យាយាម​ទទួលទាន​អាហារ​មួយ​ចំនួននេះ


កម្ពស់ គឺជា​អ្វីមួយ​ដែល​ភាគច្រើន​នៃ​ពួក​យើង​ចង់បាន​ដើម្បី​បង្កើន​ទំនុកចិត្ត ឬ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ពេល​ឈរ​នៅ​ក្បែរ​អ្នក​ដទៃ​។ ជា​ធម្មតា​ការ​លូត​កម្ពស់​មានការ​ទាក់ទង​ទៅ​នឹង​កត្តា​ហ្សែ​ន​, លំ​ហាត់ប្រាណ ព្រមទាំង​ប្រភេទ​នៃ​ចំណីអាហារ​ដែល​យើង​ទទួលទាន ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កើន​កម្ពស់​បន្ថែម អ្នក​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​អាហារ​បែប​ណា​ដែល​មាន​ប្រសិទ្ធភាព​រក្សា​ភាពរឹងមាំ ក៏​ដូច​ជា​ជួយ​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង ។ អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់​លូត​កម្ពស់​កាន់តែ​ខ្ពស់ ៖

១. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ៖ ឈី​ស​, យ៉ា​អួរ​, ប៊័រ​ទឹកដោះគោ និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ផ្សេង​ៗ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A, B, D និង E ព្រមទាំង​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការ​លូតលាស់​ឆ្អឹង​មាន​សុខភាព​ល្អ​រឹង​មាំ ។

២. សាច់​មាន់ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​បង្កើន​ការ​លូតលាស់​ឆ្អឹង និង​សាច់ដុំ​។ ដើម្បី​ទទួល​​បាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​ទទួលទាន​សាច់​មាន់​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ ។

៣. ស៊ុត ៖ ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​សាច់ដុំ គឺ​ស៊ុត ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​លូត​កម្ពស់​ថែម​នោះ កុំ​ភ្លេច​បន្ថែម​ស៊ុត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ ដើម្បី​ឆាប់​កើន​កម្ពស់ ចូរ​ទទួលទាន​ស៊ុត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ៣ ទៅ​៦​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។

៤. ផ្លែ​ចេក ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉​ង់​កា​ណែ​ស​, កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម និង​ប្រូ​បាយ​អូ​ទិ​ក​ដែល​ល្អ​សម្រាប់​រាង​កាយ​ទាំងមូល ក៏​ដូច​ជា​សុខភាព​ឆ្អឹង រួម​ទាំង​សាច់ដុំ ។

៥. សណ្ដែកសៀង ៖ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​ជួយ​បង្កើន​ការ​លូតលាស់​នៃ​ជាលិកា និង​ឆ្អឹង​។ អ្នក​នឹង​ទទួល​បាន​កម្ពស់​បន្ថែម​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​គ្រាន់តែ​ព្យាយាម​ទទួលទាន​សណ្ដែកសៀង​ត្រឹម​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

៦. ត្រី​សម្បូរ​ខ្លាញ់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ និង​វីតាមីន D ដែល​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​ដូច​ជា កាល់ស្យូម ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ឆ្អឹង​។ ជាតិ​ប្រូតេអ៊ីន​​នៃ​ត្រី​ក៏​ជួយ​ពង្រឹង និង​រក្សា​សុខភាព​ឆ្អឹង ព្រមទាំង​សាច់ដុំ​ល្អ​ប្រសើរ​បង្កើន​ការ​លូត​កំពស់​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ