ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្រក​ទម្ងន់​ក្រោយ​ពេល​មក​រដូវ​តាម​វិធី​ណា?

4 ឆ្នាំ មុន

អ្នក​អាច​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ ហើយ​ថែម​ទាំង​អាច​ជោគជ័យ​បើ​អ្នក​ក្តោប​ក្តាប់​ពេលវេលា​បាន​ល្អ​ក្រោយ​​ពេល​មក​រដូវ ។ ដូចនេះ​តើ​ពេល​ណា​ជា​ពេលវេលា​ដែល​សក្តិ​សម​បំផុត​នោះ? ចម្លើយ​គឺ​ថ្ងៃ​ទី​២​បន្ទាប់​ពី​អ្នក​អស់​រដូវ ។ តើ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ ? 1.​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​នៅ​ថ្ងៃ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​ដែរ…

អ្នក​អាច​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ ហើយ​ថែម​ទាំង​អាច​ជោគជ័យ​បើ​អ្នក​ក្តោប​ក្តាប់​ពេលវេលា​បាន​ល្អ​ក្រោយ​​ពេល​មក​រដូវ ។ ដូចនេះ​តើ​ពេល​ណា​ជា​ពេលវេលា​ដែល​សក្តិ​សម​បំផុត​នោះ? ចម្លើយ​គឺ​ថ្ងៃ​ទី​២​បន្ទាប់​ពី​អ្នក​អស់​រដូវ ។ តើ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ ?

1.​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ពេក​នៅ​ថ្ងៃ​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​ងាយ​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន ។

2.​អ្នក​ត្រូវ​តែ​ហាត់ប្រាណ​នៅ​ថ្ងៃ​ទី​ពីរ​នោះ ដោយ​ធ្វើ​ចលនា​មួយ​ចំនួន​ដែល​អ្នកចេះ ហើយ​អាហារ​ពេល​ព្រឹក និង​ពេល​យប់​អ្នក​អាច​បរិភោគ​តែ​បន្លែ និង​ផ្លែ​ឈើ​ទេ អាហារ​ថ្ងៃត្រង់ អ្នក​អាច​បរិភោគ​បាយ​បាន ។

3.​ ​អ្នក​អាច​ធ្វើការ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​លោត​បាន​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ដើម្បី​រំលាយ​​អាស៊ីត​ខ្លាញ់​ទាំងឡាយ​ដែល​មាន​ក្នុង​សារពាង្គកាយ​អ្នក ប៉ុន្តែ​ត្រូវ​តែ​ចង​ចាំ​ថា​ត្រូវធ្វើ​ចលនា​លោត​នេះ​នៅ​មុន​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក មិន​ត្រូវធ្វើ​ក្រោយ​ពេល​អាហារ​ពេល​ព្រឹក​ឡើយ ។

4.​ក្រោយ​ពេល​ដែល​អ្នក​អនុវត្ត​ចប់ អ្នក​អាច​ធ្វើ​ម្តងទៀត​នៅ​អាទិត្យ​ក្រោយ ដោយ​អនុវត្ត​តាម​ចំណុច​ទី​១ ទី​២ និង​ទី​៣​ឡើង​វិញ ប៉ុន្តែ​នៅ​មុន​ពេល​មក​រដូវ និង​ក្នុង​ពេល​មក​រដូវ អ្នក​មិន​ត្រូវ​អនុវត្ត​ឡើយ ព្រោះ​អ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទេ ហើយ​វា​អាច​ប៉ះពាល់​សុខភាព​អ្នក​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ