ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​តាម​តំបន់…​ពីម៉ោង7​ព្រឹក ​ដល់ម៉ោង​​5​ល្ងាច​​​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី២៥​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ និង​តម្លើង​បរិក្ខារ​នានា…

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី២៥​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ និង​តម្លើង​បរិក្ខារ​នានា ។ សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់
ផ្គង់​អគ្គិសនី ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១៧​ល្ងាចនៅថ្ងៃ​ទី​២៥ ខែមេសា
មាន​ដូច​ជា នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ (​សាខា​វត្ត​ភ្នំ​) សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​
មានជ័យទី​៣ ខណ្ឌមានជ័យ និងសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នៅ​ថ្ងៃ​ទី​២៦ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង សង្កាត់​ក្រាំងធ្នង់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ (​សាខា​អូ​បែក​ក្អម​) និង​តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោង​ក្រោម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​គោក​​រកា ខណ្ឌ​ព្រែក​ព្នៅ សង្កាត់​កំ​បូល សង្កាត់​កន្ទោក សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ឃុំ​បែក​ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូ​ដឹ​ម​) និង​តំបន់ ចំនួន​ក្នុង​សង្កាត់​កោះដាច់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ស្រុក​ល្វាឯម ស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខកំពូល ខេត្តកណ្ដាល ស្រុក​ពារាំង ខេត្តព្រៃវែង (​សាខា​វត្ត​ភ្នំ​) ។

នៅ​ថ្ងៃ​ទី​២៧ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​(​សាខា​វត្ត​ភ្នំ​) តំបន់​មួយ​ចំនួន នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​សាខា​ទួល​ពង្រ​) នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោង​ក្រោម សង្កាត់​​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ សង្កាត់​កំ​បូល សង្កាត់​កន្ទោក សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃុំ​បែក​ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូ​ដឹ​ម​) ។

នៅ​ថ្ងៃ​ទី​២៨ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​សាខា​អូ​ដឹ​ម​) តំបន់​មួយ​ចំនួន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ សង្កាត់​ត្រពាំង​​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​កន្ទោក សង្កាត់​កំ​បូល សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ឃុំ​បែក​
ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ឃុំ​សំរោង​លើ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូ​ដឹ​ម​)​។ អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ជូនដំណឹង​ជា​មុន​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្គត់ផ្គង់​ខាងលើ បាន​ទទួល​ព័ត៌​មាន​ជា​មុន និង​ដើម្បី​សុំ​ការ​អ​ធ្យា​ស្រ័​ចំពោះ​ការ​ផ្តាច់​ចរន្ដអគ្គិសនី​នេះ ។

តាម​ការ​កត់សម្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន បញ្ហា​ផ្ដាច់​ចរន្តអគ្គិសនី​ម្ដង​ព្រឹក​ម្ដង​ល្ងាច​ក្នុង​រាជធានី​ភ្នំពេញ ហាក់​បាន​ក្លាយជា​ទម្លាប់​ទៅ​ហើយ តែ​អ្វី​នៅ​តែ​មានការ​ជជែក​គ្នា​ពី​គ្រ​ប់ំ​ជ្ឈ​ដ្ឋា​ន​នោះ បែរជា​តម្លៃ​ទូទាត់​ការ​ប្រើប្រាស់​អគ្គិសនី​មិន​បាន​ថយ​ចុះ តាម​ការ​ដាច់​៥​ទៅ​៦​ម៉ោង​នោះ​ទេ បែរជា​មានការ​កើនឡើង​ទៅ​វិញ ។ មានការ​កត់​សម្គាល់ថា ចាប់តាំងពី​ខែមីនា រហូត​ដល់​ចុង​ខែមេសា​នេះ ភ្លើងអគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ភ្នំពេញ ដាច់​ព្រឹក​ដាច់​ល្ងាច រាល់ថ្ងៃ ហើយ​តំបន់​ខ្លះ​ភ្លើងអគ្គិសនី​បាន​បន្ត​ដាច់​នៅ​ពេល​យប់​ថែម​ទៀត នា​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ បញ្ហា​នានា​ត្រូវ​បាន​មហាជន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​រអ៊ូរទាំ និង​សាកសួរ​ជា​ចំហ​ទៅ​កាន់​អគ្គិសនី​កម្ពុជា​( EDC)​តែ EDC បែរ​ជាស​ង្ងំ​ស្ងៀមឈឹង ។

នៅ​ថ្ងៃ​ទី​២៤ មេ​សា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​សារ​ជា​ច្រើន​ត្រូវ​បាន​បង្ហោះ អម​ដោយ​វិ​ក្ក័​យ​ប​ត្រ​ភ្លើង​ដែល​ឡើងថ្លៃ​១​ជា​២​។ ក្នុង​នោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​លើក​ឡើង​ថា កាល​មិនសូវ​ដាច់​អស់​តែ​១០៦.៤០០​រៀល ពេល​ដាច់​មួយ​ថ្ងៃ​៥​ទៅ​៦​ម៉ោង​អស់​២៨៥.២០០​រៀល និង​ខែ​ក្រោយ​មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា​ទេ ។ បើ​ដាច់​១​ថ្ងៃ​៦​ម៉ោង​ហើយ​ថែម​យប់​៤​ទៅ​៥​ម៉ោង​ទៀត ។

មក​ដល់​ពេល​នេះ មិន​មានការ​បកស្រាយ​ជា​ផ្លូវការ​ណាមួយ ចេញពី​មន្ត្រី​ជំនាញ​អគ្គិសនី​កម្ពុជា EDC ចំពោះ​ករណី​ភ្លើងអគ្គិសនី​ដាច់​រាល់ថ្ងៃ រាល់​យប់ តែ​គីឡូ​ឡើង​នៅឡើយ​ទេ ខណៈ​មហាជន​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ ។

គិត​ទៅ​ខែ​ក្ដៅ​ហើយ​…​ដាច់​ដូរ​វេន​ហើយ​…​នៅ​មាន​ចង្រៃ​ជួសជុល​ទៀត ៕ ​

អត្ថបទសរសេរ ដោយ