ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ស្នើ​ឲ្យ​ក្រសួង​សាធារណការ​ត្រួតពិនិត្យ​ការ​ដឹក​លើស​ទម្ងន់​តាម​ផ្លូវ​ឱ្យ​បាន​ត្រឹមត្រូវ «​កុំ​ពេល​យប់​មនុស្ស​ដេកជញ្ជីង​ដេក​ដែរ​»

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន​ ត្រូវ​ធ្វើការ​ពិនិត្យ​ចំពោះ​ករណី​ដឹក​ជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​នានា​ ក្នុង​នោះ​ ជញ្ជីង​ថ្លឹង​តាម​ផ្លូវ​ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ពេល​យប់​មនុស្ស​ដេក ជញ្ជីង​ដេក​ដែរ ​។

​ថ្លែង​ក្នុងការ​​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ប្រវែង៤៥,៤៨៩គ​.​ម​ ចាប់ពី រង្វង់​មូល​ស្គន់ ដល់​រង្វង់​មូល​គល់​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ក​ក្ក​ដា​ឆ្នាំ២០២៦ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​លើ​ក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​ពិនិត្យ​មើល​ការ​ដឹក ជ​ញ្ជូ​ន​លើស​ទម្ងន់ ហើយ​ជញ្ជីង​ខ្ញុំ​ឧស្សាហ៍​ឃើញ​តាម​ហ្វេ​ស​ប៊ុ​ក  និង​រឿង​ផ្សេង​ៗ ពេល​ខ្ញុំ ឃើញ បាញ់​ឲ្យ​ឯកឧត្តម ប៉េង ពោធិ៍​នា មើល​ជ​ញ្ជើ​ង​ដំណើរការ​រហូត​មែន​ទេ? មិនមែន​ពី​ម៉ោង​១២ ដល់​ម៉ោង​៤​ភ្លឺ អត់​ដើរឬ​យ៉ាងណា?  សូម​មើល​ឲ្យ​ច្បាស់ ​ប្រយ័ត្ន​ពេល​មនុស្ស​ដេក ជញ្ជីងដេក​ដែរ? »​ ។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​តៃកុង​រថយន្ត​ខ្លះ​ខ្លាច​ពន្លឺ​ថ្ងៃ ដោយពេល ម៉ោង​១២​ទៅ​គេ​ចេញដល់​ម៉ោង​៤​ទៅ​គេ​ឈប់​ ។ ចំណុច​នេះ​ សូម​មើល​ផង​ ព្រោះថា​អ្នក បើក​ពេល​ថ្ងៃ​និង​ពេល​យប់  ដាក់​សំពាធ​ផ្លូវ​ដូច​តែ​គ្នា​នោះ​ទេ​ ។ ដូច្នេះ​ សូម​ចាត់វិធានការ​លើក​កិច្ចការងារ​ដឹក​លើស​ទម្ងន់​នេះ​ ។​

សម្តេច​ធិ​បតី​បាន​ស្នើ​ឲ្យ​ក្រសួង​សាធារណការ​ធ្វើការ​ពង្រឹង​អភិក្រម​ចំពោះ​កិច្ច​ការងារ​ដឹក​លើស​ទម្ងន់ ដើម្បី​ធានា​នូវ​ការ​ប្រកួតប្រជែង​ឲ្យ​ស្មើភាព ចំពោះ​ក្រុមហ៊ុន​នានា ។ ព្រោះថា​ក្រុមហ៊ុន​ណា​ ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា មិនមែន​ក្រុម​ហ៊ុន​ណា​មាន​អាទិភាព​ជាង​ក្រុមហ៊ុន​ណា​នោះ​ទេ​ ។  ច្បាប់​ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​កន្លែង​លើកលែង​ចំពោះ​កសិករ យើង អនុ​វត្ត​ចំពោះ​កសិ
ករ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ចំពោះ​ច្បាប់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ស្នើ​គ្នា កុំ​ក្រសួង​សាធារណការ​អនុវត្ត​ប៉ុណ្ណេះ  ដល់​ក្រសួង​អភិវឌ្ឍន៍ជន​បទ​អនុវត្ត​ប៉ុណ្ណោះ  ។ ឧទាហរណ៍​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ​អនុញ្ញាត​ឲ្យ​ដឹក​៦០​តោន  ដល់​ពេល​ក្រសួង​សាធារណការ អនុញ្ញាត​ឲ្យ​ដឹង​ជាង​៥០​តោន ។ មិន​ត្រូវធ្វើ​ដូច្នេះ​ទេ គឺ​ត្រូវ​ធ្វើការ​ឲ្យ​ឯកភាព​គ្នា​នៅ​តាម​ស្ថាប័ន​ ។ ការ​ធ្វើ​បែប​នេះ​ មាន​ភាព​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន  និង​ដល់​កសិករ​ផង​ដែរ ​។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន ព្រោះ​ថា បើ​ច្បាប់​ចេញ​មក​ហើយ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​គ្នា កុំ​ពេល​ច្បាប់​ដាក់​ចេញ​មក​ហើយ អនុវត្ត​មិ​ន​បាន ​៕