ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដីនៅវ៉េណេស៊ុយអេឡា៖ អ្នកស្លាប់កើនដល់ជាង ៣​ពាន់នាក់ និងរបួសជិត ២ម៉ឺននាក់

12 ម៉ោង មុន

​ទីក្រុងការ៉ាកាស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៧ ខែកក្កដានេះ អាជ្ញាធរវ៉េណេស៊ុយអេឡា បានឱ្យដឹងថា គ្រោះរញ្ជួយដីភ្លោះដែលបានវាយប្រហារប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា បានបណ្តាលឱ្យមានអ្នកស្លាប់កើនដល់ ៣,៥៣៥នាក់ និងអ្នករងរបួស ១៦,៧៤០នាក់។

មនុស្ស ១៧,៨៥៤នាក់​ នៅតែគ្មានទីជម្រក ខណៈ ៦,៤៦២នាក់ ត្រូវបានជួយសង្គ្រោះ និងគ្រួសារចំនួន ៨៦,៧៩៤គ្រួសារ បានទទួលជំនួយពីអាជ្ញាធរ៕