ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះតេជគុណ ហាក់ សៀងហៃៈ សូមកុំសម្ញែង ហើយធ្វើអ្វីៗតាមសមត្ថភាព

2 អាទិត្យ មុន

ព្រះ​តេជគុណ ហាក់ សៀង​ហៃ ព្រះសង្ឃ​នៃ​សមាគម​ពុទ្ធសាសនា ដើម្បី​ការ​អប់រំ​កម្ពុជា បាន​មាន​សង្ឃដីកា​ចែករំលែក​ជូន​ពុទ្ធិ​បរិស័ទ ធ្វើ​អ្វី​ឲ្យ​មើល​សមត្ថភាព ។

ព្រះ​តេជគុណ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ថា ពុទ្ធបរិស័ទ​សូម​ធ្វើ​អ្វី​ៗ​តាម​លទ្ធភាព កុំ​ចេះ​តែ​ធៀប​នឹង​អ្នក​ដទៃ ហើយ​សូមកុំ​ប្រឹង​សម្ញែង​ទាំង​ខ្លួន​គ្មាន​អ្វី បុណ្យ​ទាន​ការ​ក្តី​ធ្វើ​តាម​ធនធាន ។

ជា​ការ​ពិត​នៅ​ក្នុង​សង្គម​ពីព្រោះ​តែ​តម្លៃ និង​ការ​ប្រៀបធៀប​នេះ មាន​ពលរដ្ឋ​ខ្លះ​ពេល​រៀបចំ​ពិធីបុណ្យ​ក្តី ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្តី គឺ​ច្រើន​ធ្វើ​តាម​គ្នា ដើម្បី​លើកមុខ​មាត់ ទាំង​ដែល​ពេល​ខ្លះ​ខ្លួន​មិន​មាន​ធនធាន​ដល់​គេ​ទេ ប៉ុន្តែ​ដោយសារ​តែ​ចង់​លើកមុខ​លើក​មាត់ ក៏​ប្រឹង​រហូត​មាន​អ្នកខ្លះ​ជាប់បំណុល​នឹង​ពិធី​ទាំងនេះ ៕