ទីក្រុងហាណូយ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី៧ ខែកក្កដានេះ អាជ្ញាធរវៀតណាមបានរកឃើញជនបរទេស ៣៤នាក់ រួមមានហ្វីលីពីន ៣១នាក់ ចិន ២នាក់ និងម៉ាឡេស៊ី ១នាក់ ដែលចូលប្រទេសដោយទិដ្ឋាការទេសចរណ៍ និងត្រូវបានបោកបញ្ឆោតឱ្យធ្វើការឱ្យបណ្តាញឆបោកអនឡាញនៅខេត្តក្វាងនិញ។
សមត្ថកិច្ចបានរឹបអូសទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿង ហើយបញ្ជាក់ថា បានបង្ក្រាបករណីនេះមុនពេលបណ្តាញអាចប្រព្រឹត្តអំពើឆបោកបាន។
ជនបរទេសទាំងអស់បានសហការជាមួយការស៊ើបអង្កេត និងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ៕
ចែករំលែកព័តមាននេះ