ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​មួយ​កន្លែង នៅ​ក្រុងព្រះសីហនុ

12 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ការ​ចង្អុលបង្ហាញ​ណែនាំ​របស់​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៣​និង​៤០​នាទី លោក​ឧត្តមសេនីយ៍ត្រី ឌិន លី​ក្រូ ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​របស់​កង​រាជ​អាវុធ​ខេត្ត​ព្រះ​សីហ​នុ និង​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព (៧១១) ចុះ​អន្តរាគមន៍ ករណី​ឆេះ​ឃ្លាំង​ស្តុក​ទុក​សម្ភារ​អេ​ឡិច​ត្រូ​និ​ច​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ក្រុម​១២ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧​គ្រឿង និង​ទឹក​អស់​ចំនួន ៦៤​ម៉ែត្រគូប អន្តរាគមន៍​ពន្លត់​បាន​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​០៤​និង​៣០​ល្ងាច​ថ្ងៃ​ដដែល ៕