ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែធូរថ្លៃ! មកមើលតម្លៃប្រេងសាំង និងម៉ាស៊ូតថ្មី ចាប់ផ្តើមអនុវត្តពីម៉ោង១ រសៀលថ្ងៃនេះ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តម្លៃ​ប្រេងសាំង​ធម្មតា​ចុះ​មក​៣៩៥០​រៀល​ក្នុង​មួយ​លី​ត្រ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​តម្លៃ​៤១០០​រៀល​ក្នុង​មួយ​លី​ត្រ ។

ក្រសួង​បាន​បន្ថែម​ថា ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ត្រូវ​អនុវត្ត​ជា​រៀង​រាល់​ស​ប្តា​ហ៍ ចាប់ពី​វេលា​ម៉ោង ១ រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ គឺ​ត្រូវ​លក់​៣ ៩៥០​រៀល​/​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្មតា (Gasoline 92) និង ៤ ១០០​រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត (Gasoil 10ppm)។

ក្រសួង​ក៏​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ម្ចាស់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​លក់​តាម​តម្លៃ​ដែល​បាន​កំណត់​ខាងលើ ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ។

សូមបញ្ជាក់ថា ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នានា​ទូ​ទាំង​ប្រទេស ដោយ​មានការ​ប្រែប្រួល​ចុះ​ជាង​មុន បើ​ប្រៀបធៀប​នឹង​រយៈពេល​១០​ថ្ងៃមុន ៕