អភិបាលរងក្រុងសៀមរាប សហការជាមួយកម្លាំងជំនាញជលផលនិងកម្លាំងចម្រុះចុះរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដូចភ្លៀងរលឹម
- សៀមរាប
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៦ ខែ កក្កដាឆ្នាំ២០២៦ នេះ លោក ហាយ យង់ អភិបាល រងក្រុង តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប និង លោក ពត វណ្ណដេត នាយរងខណ្ឌរដ្ឋបាលជលផល បានដឹកនាំកម្លាំងផ្នែករដ្ឋបាលជលផលចុង ឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់,នាយសង្កាត់រដ្ឋបាលជលផល ភ្នំក្រោម និង ពួក , សហគមន៍នេសាទចុងឃ្នៀស សហគមន៍នេសាទកែវពណ៌ បានសហការជាមួយ រដ្ឋ បាលក្រុងសៀមរាប អធិការក្រុង កងរាជអាវុធក្រុង និងរដ្ឋបាលសង្កាត់ចុងឃ្នៀស ប្រជាការ ពារចុងឃ្នៀសព្រមទាំងមានការចូលរួមពីកម្លាំងយោធភូមិភាគទី ៤ និងយោធភូមិភាគទី ៥ សរុបចំនួន៧០នាក់ ដោយមធ្យោបាយកាណូតចំនួន ១២គ្រឿងបានចេញប្រត្តិបត្តិការណ៍ត្រួតពិនិត្យ-ទប់ស្កាត់ នឹង បង្ក្រាបបទ ល្មើស ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចពាមមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ជាលទ្ធផលទទួលបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅ ហ្នឹងកន្លែង ព្រមទាំងប្រលែងកូនត្រី ចូលបឹងទន្លេវិញផងដែរ ។
លោក ហាយ យង់ អភិបាលរងក្រុង បានមានប្រសាសន៍ ប្រាប់ភ្នាក់ងារកោះសន្តិភាពយើង នៅវេលាម៉ោង ១០និង៣០ នាទី ព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦នេះថា ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសបិទនេសាទ ដូចភ្លៀងរលឹមនេះ ចាប់ពីចំណុចពាមមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ជាលទ្ធផលទទួលចំនួន ០១ករណីដូចខាងក្រោម :ឧបករណ៍ស្បៃមុងចំនួន ០១ ករណី រួមមាន :- ក្បាលលូស្បៃមុងចំនួន ១២៣ គ្រឿង ។- សាច់ស្បៃមុងប្រវែង ២៣០០ម៉ែត្រ ។
បង្គោលចំរឹង ចំនួន ៦៧០ ដើម ព្រមទាំងរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅហ្នឹងកន្លែងផងដែរ។- ចាក់លែងត្រីចំរុះប្រហែល ៧០ គ.ក្រ ចូលបឹងទន្លេវិញ ។
លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិភាក្សានៅផែ កងទ័ពជើងគោគ យោធភូមិ ភាគទី៥ កម្លាំងអន្តរាគមន៍បឹងទន្លេសាប នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៦ នេះ កម្លាំងយោធភូមិភាគទី៥ សំណូមពរឱ្យប្រជានេសាទដាក់លបចេញពីកក់ចំងាយ៥០ម៉ែត្រ ផងដែរ៕








ចែករំលែកព័តមាននេះ