ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាយ​ទ្វារ​ទឹក​សំណង់​ព្រៃ​ខ្ពស់​៣​ទ្វារ ​ហូរ​ធ្លាក់​ចូល​ប្រឡាយ ​ព្រែក​និង​ដងស្ទឹង​មង្គល​បូ​រី កសិករសប្បាយចិត្ត ខណៈកំពុងត្រូវការទឹកស្រោចស្រពដំណាំស្រូវ​

23 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​ស្រុក​មង្គល​បូ​រី​សប្បាយចិត្ត​ក្រោយ​ធ្លាយ​ទ្វារ​ទឹក​សំណង់​ព្រៃ​ខ្ពស់​ចំនួន​៣​ទ្វារ​ទឹក​ហូរ​ធ្លាក់​ចូល​ប្រឡាយ​ព្រែក​និង​ស្ទឹង​អាច​ដល់​សំណង់​ពោធិ៍​ពីរ​ដើម​យប់​ថ្ងៃ​ទី​០៦ ខែ​ក​ក្កដា ឆ្នាំ​២០២៦​ស្រុក​មង្គល​បូ​រី​។

ប្រជា​កសិករ​បាន​ប្រាប់​ថា​ ​ប្រជា​កសិករ​ស្រុក​មង្គល​បូ​រី​កំពុង​មានការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ស្រូវស្រាល​ប្រភេទ​ស្រូវ​អូ​អឹ​ម​៥១​និង​៥១​កំពុង​ធ្វើខ្លួន​ខ្លៈ​ត្រូវ​ផើម​និង​ចេញ​ជា​បណ្តើរ​ៗ​ហើយ​ប្រឡាយ​ត្រូវ​បាន​រីង​និង​គ្មាន​ទឹក​ដែល​រស់​ដោយសា​ធម្មជាតិ​មាន​ទឹកភ្លៀង​រយៈពេល​២​ទៅ​៣​ដង​នៅ​អំឡុង​ស​ប្តា​ហ៍​នេះ​។

លោក ជា ទី មេឃុំ​សឿ​បាន​បញ្ជាក់​ថា​៖​នៅ​រសៀល​ថ្ងៃនេះ​ទឹកបាន​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​ពី​ស្រុក​ប​វិល ខេត្តបាត់ដំបង ចូល​ស្ទឹង​និង​ព្រែក​ខណៈ​ពេល​ដែល​ប្រជា​កសិករ​កំពុង​តម្រូវការ​ទឹក​សម្រាប់​ស្រោច​ស្រប​កសិផល​ប្រជា​កសិករ​ពិតជា​សប្បាយចិត្ត​ក្រោយ​ទទួល​បាន​ទឹក​។

លោក ឡាយ សុធី ប្រធាន​មន្ទី​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​នេះ​នៅ​ភូមិ​សា​ស្គ្រ​ខេត្ត​ប៉ៃលិន បាន​ហូរ​ធ្លាក់​មក​ស្រុក​ប​វិល ខេត្តបាត់ដំបង​ដោយ​ទឹក​ផ្នែក​ខាងលើ​ខ្លាំង​បណ្តាល​ធ្លាយ​ទ្វារ​ទឹក​សំណង់​ព្រៃ​ខ្ពស់​ចំនួន​៣​ទ្វារ​ទើប​បណ្តាល​ទឹក​ហូរ​ធ្លាក់​មក​តាម​ប្រឡាយ​ព្រែក​និង​ស្ទឹង​អាច​យប់​នេះ​ដល់​សំណង់​ពោធិ៍​ពីរ​ដើម​ហើយ​បើក​ចែកចាយ​តាម​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​រ​រឺ​ប្រឡាយ​មេ​ដើម្បី​អោយ​ប្រជា​កសិករ​ស្រោច​ស្រប​ដំណាំ​ស្រូវ​ក្នុងស្រុក​មង្គល​បូ​រី​ ៕