ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចាត់​ទុក​ផ្លូវ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ​សំខាន់

21 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ចាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចាត់​ទុក​ផ្លូវ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ ស្រប​តាម​ពាក្យស្លោក «​មាន​ផ្លូវ​មាន​សង្ឃឹម​»​។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ប្រវែង​៤៥,៤៨៩ គ​.​ម​. ចាប់ពី​រង្វង់​មូល​ស្គន់ ដល់​រង្វង់​មូល​គល់​ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ចាត់​ទុក​ផ្លូវ គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ​ដែល​បន្ដ​អាទិភាព​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​ថ្នូរ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្រប​តាម​ពាក្យស្លោក​មាន​ផ្លូវ​មាន​សង្ឃឹម​»​។

សម្ដេច​ធិ​បតី​បាន​បន្ដ​ថា ដូច្នេះ​អាទិភាព នៃ​ការ​រៀបចំ​កសាង​ផ្លូវ​បន្ទាប់​ពី​មនុស្ស គឺជា​អាទិភាព​សំខាន់ «​មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា​» ហើយ​ប្រព័ន្ធ​ផ្លូវដែក​ដែល​មាន​ស្រាប់ ក៏​រាជរដ្ឋាភិបាល ត្រូវការ​ពង្រឹង​ផង​ដែរ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​ផ្លូវទឹក យើង​ក៏​នឹង​បន្ដ​ធ្វើ​បន្ដ​អភិវឌ្ឍ​បន្ថែម​ទៀត ជា​ពិសេស ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោរ​បស់​យើង ដែល​នឹង​បន្ដ​ភ្ជាប់​នឹង​ទន្លេ​មេ​ង្គ ទន្លេសាប ចឹ​ង​កសិផល លែង​ទៅ​ផ្លូវគោក​ទៀត​ហើយ គឺ​អាច​ចុះ​ទឹកតែ​ម្ដង​»​។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​បន្ថែម​ថា «​ឥឡូវ​យើង​មាន​គម្រោង​ស្ដារ​ពី​ភ្នំពេញ​ឡើង​ទៅ​កំពង់ឆ្នាំង​។ ឡើង​មក​មួយ​ផ្នែក​នៃ​ខេត្តកំពង់​ចាម​តាម​ទន្លេ​មេ​ង្គ ចឹ​ង​នៅ​ថ្ងៃ​មុខ​យើង​ស្ដារ​រហូត​ដល់ក្រចេះ​» ៕