ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​បន្ទប់​ដាក់​សម្ភារ​ក្នុង​ស​ណ្ឋាគារ​ស្ទឹង​សង្កែ ផ្អើល​សមត្ថកិច្ច​ទាំង​ព្រឹក

16 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទប់​ដាក់​សម្ភារៈ​ដ៏​ធំ​មួយ​នៅ​ក្នុង​សណ្ឋាគារ «​ស្អឹ​ង​សង្កែ​» ត្រូវ​បាន​អគ្គិភ័យ​ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​បាន​ឆាបឆេះ​ហុយផ្សែង​ផ្អើល​អ្នកដំណើរ​នានា និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ០៧ កក្កដា ដែល​មា​នទី​តាំងនៅ​ខាងលិច​ស្ទឹង​សង្កែ ស្ថិត​ភូមិ​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ សូ​ម្បី​
ស​ម្ផា​រដែ​ល​ខូចខាត​ក៏​គេ​មិន​ទាន់​ដឹង​ដែរ ។

សមត្ថកិច្ច​ដែល​ចុះ​ជួយ​អន្តរាគមន៍​បាន​និយាយ​ថា អគ្គិភ័យ​នោះ​បាន​ឆេះ​បន្ទប់​ដាក់​សម្ភារ នៃ​សណ្ឋាគារ​ស្ទឹង​សង្កែ បង្ក​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម​ចេញ​តាម​បង្អួច ។ បុគ្គលិក​ជា​ច្រើន​នាក់​បាន​ព្យា​យា​ប​ប្រើប្រាស់​ទឹក និង​បំពង់​ឧស្ម័ន​បាញ់​ពន្លត់ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

បើ​តាម​ការ​ស្រង់​សម្ដី អ្នកបំរើ​ការ​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​នោះ​ទំនង​បាន​កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​នៅ​ក្នុង​បន្ទប់​នោះ ទើប​ធ្វើ​ឲ្យ​ឆេះ​ហុយផ្សែង​ពេញ​បន្ទប់​តែ​ម្ដង ។ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ដែរ​ថា ការិយាល័យ​ជំនាញ បាន​បញ្ចេញ​រថយន្ត​ទឹក​ចំនួន​០២​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​បាន​ប្រើប្រាស់​ទេ ព្រោះ​បុគ្គលិក​និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ពេល ។

ប៉ុន្តែ​យ៉ាងណា ភ្លាម​ៗ​នោះ មន្ត្រី​ជំនាញ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ស្ដី​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ ឬ​សម្ភារ​អ្វីខ្លះ ដែល​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​នោះ ។ នេះ​ចាត់ទុកជា​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា បើ​មិន​ដូច្នោះ​ទេ អគ្គិភ័យ​នេះ អាច​បង្ក​មហន្តរាយ​ដល់​សណ្ឋាគារ​ទាំងមូល​តែ​ម្ដង ៕