ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ធាតុអាកាស​កាន់តែ​ក្តៅ ផ្លូវជាតិ​លេខ​១៥៩​ប្រេះ​បែក​ក្រហែង​ជា​ច្រើន​កន្លែង​ប្រឈម​គ្រោះថ្នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អា​ធាតុអាកាស​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ផ្លូវជាតិ​លេខ​១៥៩ ដែល​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តបាត់ដំបង​ប្រវែង​៣៤,៦០​គីឡូម៉ែត្រ បាន​ប្រេះ​បែក​ក្រហែង​ជា​ច្រើន​កន្លែង​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​តាម​ផ្លូវ​នេះ​។ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១៥៩​ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ​នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ដែល​ត​ភ្ជាប់​ដល់​ស្រុក​ប​វេ​ល…

ខេត្តបន្ទាយមានជ័យ ៖ អា​ធាតុអាកាស​ក្តៅ​ខ្លាំង​ធ្វើ​ឱ្យ​ផ្លូវជាតិ​លេខ​១៥៩ ដែល​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តបាត់ដំបង​ប្រវែង​៣៤,៦០​គីឡូម៉ែត្រ បាន​ប្រេះ​បែក​ក្រហែង​ជា​ច្រើន​កន្លែង​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​តាម​ផ្លូវ​នេះ​។

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១៥៩​ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ​នៅ​ចំណុច​ផ្លូវបំបែក​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ដែល​ត​ភ្ជាប់​ដល់​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​មាន​ប្រវែង​៣៤,៦០​គីឡូម៉ែត្រ គេ​ឃើញ​ផ្លូវ​នេះ​ជា​ច្រើន​កន្លែង​ដែល​ត្រូវ​បាន​រង​ការ​ខូចខាត​ដោយ​មាន​ស្នាម​ប្រេះ​បែក​ក្រហែង ហើយ​កន្លែង​ខ្លះ​បាន​ប្រេះ​បែក​ក្រហែង​ដែល​មាន​ប្រវែង​រហូត​ដល់​ជាង​១០​ម៉ែត្រ និង​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ពេល​យប់ បណ្តាល​ឱ្យ​កង់​ធ្លាក់​ចូល​កន្លែង​មាន​ស្នាម​ប្រេះ​បែក​ក្រហែង​ធ្វើ​ឱ្យ​ដួល​បង្ក​ជា​គ្រោះថ្នាក់​បាន​។

តាម​ប្រភព​ពី​អ្នក​ធ្វើ​ដំណើរ​បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​១៥៩​ដែល​ប្រេះ​បែក​ក្រហែង​នេះ គេ​ឃើញ​កើត​មាន​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​រយៈពេល​២​ខែ​មកនេះ ហើយ​អ្នកដំណើរ​បាន​សំណូមពរ​ដល់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ជួយ​ធ្វើការ​ជួសជុល​អោយ​បាន​ឆាប់​ដើម្បី​ការពារ​កុំឱ្យ​ផ្លូវ​នេះ​រង​ការ​ខូចខាត​ប្រេះ​បែក​ក្រហែង​កាន់តែ​ធំ ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ជិះ​ម៉ូតូ​ឬ​កង់​នៅ​ពេល​យប់​អាច​ជិះ​ចូល​កន្លែង​មាន​ស្នាម​ប្រះ​បែក​ក្រហែង​បណ្តាល​ឱ្យ​ដួល​ប្រឈម​នឹង​គ្រោះថ្នាក់គ្រប់ពេល​។

លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ផ្លូវជាតិ​លេខ​១៥៩ ដែល​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តបាត់ដំបង​មាន​ប្រវែង​៣៤,៦០​គីឡូម៉ែត្រ​ដែល​កសាង​រួចរាល់​ប្រមាណ​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ជា​គំរោង​ស្តារ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់ ម្ចាស់​គំរោង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ព្រមទាំង​ជំនួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​និង​ជំនួយ​អូស្ត្រាលី​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កសាង​ផ្លូវជាតិ​លេខ​១៥៩​ដែល​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តបាត់ដំបង​ហើយ បាន​ប្រគល់​ឱ្យ​មន្ទី​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​ថែទាំ​និង​ជួសជុល​ជា​ប្រចាំ​បើ​មាន​ខូចខាត​កន្លែង​ណា​ មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ