ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តខ្លាំងមែន…កាត់ម្រាមដៃចោលព្រោះ​​ច្រឡំគូស​ខុស​​គណ​បក្ស

4 ឆ្នាំ មុន

តាម​ប្រភព​ Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ មានអាយុ​២៥​ឆ្នាំ មក​ពី Uttar Pradesh ឈ្មោះ…

តាម​ប្រភព​ Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ មានអាយុ​២៥​ឆ្នាំ មក​ពី Uttar Pradesh ឈ្មោះ Pawan Kumar បាន​កាត់​ម្រាម​ចង្អុល​របស់​ខ្លួន​ចោល​ដោយ​កាំបិតប៉័ងតោ ក្រោយ​ពី​បោះ​ឆ្នោត​ច្រ​ឡំ​ឈ្មោះ​គណបក្ស​នយោបាយ កាលពី​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឥណ្ឌា ។

Kumar បាន​ល្បី​មួយ​រំពេច​លំដាប់ថ្នាក់​ពិភពលោក ក្រោយ​ពី​ថត​វី​ឌី​អូ​ ខណៈ​ដែល​កាន់​ម្រាមដៃ​រុំ​ក្រណាត់ បន្ទាប់​ពី​កាត់​រួច ​។ នៅ​ក្នុង​វី​ឌី​អូ​នោះ គេ​បាន​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដោយសារ​តែ​ចង់​ដាក់​ពិន័យ​ខ្លួនឯង ដែល​បាន​បោះ​ឆ្នោត​ខុស​គណបក្ស​។

Kumar ចង់​បោះ​ឱ្យ​គណបក្ស SP-BSP-RLD ដែល​មាន​បេក្ខភាព​ឈ្មោះ Yogesh Sharma តែ​បែរ​ជា​​ច្រ​លំ​សញ្ញា​ទៅ​គូស​ឱ្យ​គណបក្ស BSP ទៅ​វិញ​។ ដោយសារ​តែ​បន្ទោស​ខ្លួនឯង​មិន​បាត់ គេ​ក៏​សម្រេច​ចិត្ត​កាត់​ម្រាមដៃ ដែល​ជ្រលក់​ថ្នាំ​ហ្នឹង​ចោល​ទៅ​។ នៅ​ក្នុង​វី​ឌី​អូ គេ​បាន​និយាយ​ថា​៖ “​ខ្ញុំ​ចង់​បោះ​ឱ្យ​គណបក្ស​រូប​ដំរី តែ​បែរជា​បោះ​ឱ្យ​គណបក្ស​រូប​ផ្កា​ទៅ​វិញ​។ ខ្ញុំ​ទៅ​ផ្ទះ​វិញ ហើយ​កាត់​ម្រាមដៃ​ចង្អុល​ចោល​ជាមួយនឹង​កាំបិតប៉ាំងតោ​។​”

បងប្រុស​របស់ Kumar លោក Kailash Chandra ប្រាប់​សារព័ត៌មាន AFP ថា​៖ “​គេ​សប្បាយចិត្ត​ណាស់ ដែល​អាច​ទៅ​បោះ​ឆ្នោត​ជា​លើក​ដំបូង​។ ក្រោយ​ពី​ដឹង​ថា​បាន​បោះ​ឆ្នោត​ខុស​បក្ស គេ​ក៏​ខឹង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​កាត់​ម្រាមដៃ​ខ្លួនឯង ដែល​មាន​ជ្រលក់​ថ្នាំ​ហ្នឹង​ចោល​។ រាល់ពេល​ដែល​គេ​ឃើញ​ម្រាមដៃ​ខ្លួន ដែល​មាន​ជ្រលក់​ថ្នាំ គេ​ខឹង​ខ្លាំង​ណាស់​៕”

អត្ថបទសរសេរ ដោយ