ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​ជឿ នាង​កណ្តាស់​ចេញ​សំឡី​តាម​ច្រមុះ

4 ឆ្នាំ មុន

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អះអាង​ថា ​ខ្លួន​បាន​កណ្តាស់​ចេញ​សំឡី​ពី​ច្រមុះ ក្រោយ​ពី​បាន​វះកាត់​កែ​លើក​ក្តោង​បាន​៦​ខែ​មក ។ នាង​ថា នេះ​គឺជា​កំហុស​របស់​គ្រូពេទ្យ​វះកាត់ ដែល​ភ្លេច​យក​សំឡី​ចេញពី​ច្រមុះ​របស់​នាង​ ។…

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អះអាង​ថា ​ខ្លួន​បាន​កណ្តាស់​ចេញ​សំឡី​ពី​ច្រមុះ ក្រោយ​ពី​បាន​វះកាត់​កែ​លើក​ក្តោង​បាន​៦​ខែ​មក ។ នាង​ថា នេះ​គឺជា​កំហុស​របស់​គ្រូពេទ្យ​វះកាត់ ដែល​ភ្លេច​យក​សំឡី​ចេញពី​ច្រមុះ​របស់​នាង​ ។

កាលពី​ខែតុលា នាង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​មានត្រកូល Zhu បាន​ទៅ​ធ្វើការ​វះកាត់​កែ​ច្រមុះ​នៅ​ក្នុង​គ្លីនិក​កែស​ម្ភ​ស្ស​មួយ​ក្នុង​ក្រុង Jiangxi ខេត្ត Nanchang ដែល​ការ​វះកាត់​មាន​តម្លៃ ៣៨០០​ដុល្លារ​។ នាង​មាន​អារម្មណ៍​ថា ការ​វះកាត់​ធ្វើ​ឡើង​មិនសូវ​ល្អ ហើយ​តែង​មាន​អារ​ម្មន៍​មិន​ស្រួល​ក្នុង​ច្រមុះ តាំងពី​វះកាត់​រួច​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ព័ត៌មាន Knews​។

កាលពី​ស​ប្តា​ហ៍​មុននាង​ថា នាង​បាន​កណ្តាស់​ចេញ​សំឡី​មួយ​ដុំ ដែល​មាន​ឈាម​ប្រឡាក់ និងធុំក្លិន​អាក្រក់​ក្រៃ​លែង​។ នាង​ចង់បាន​សំណង​ពី​គ្លីនិក​ចំនួន ១៥០០០​ដុល្លារ​។ តែ​ខាង​គ្លីនិក​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ​ឡើយ ដោយ​ពឹងផ្អែក​ទៅ​លើ​កិច្ចសន្យា​ចុះ​ទាំង​សងខាង​។ គេ​បាន​ព្រមព្រៀង​ថា បញ្ហា​ដែល​កើតឡើង​នៅ​ថ្ងៃ​មុខ មិន​ពាក់ព័ន្ធ​នឹង​គ្លីនិក​ឡើយ​។

ម្យ៉ាងវិញទៀត ប្រធាន​គ្លីនិក​បាន​ប្រាប់​ជា​សាធារណៈ​ថា ប្រសិនបើ​សំឡី​នោះ​ពិតជា​ត្រូវ​បាន​ភ្លេច​ដោយ​គ្រូពេទ្យ​ក្រោយ​ពេល​វះកាត់​មែន ស្ត្រី​ម្នាក់​នោះ​នឹង​មិន​អាច​ដកដង្ហើម​បាន​ស្រួល​រហូត​ដល់​ទើបតែ​៦​ខែ​ក្រោយមក​ធ្វើទុក្ខ​នោះ​ទេ​។ លោក​ថា នាង​គួរតែ​មក​បង្ហាញ​ពី​អំណះអំណាង​ត្រឹមត្រូវ ទើប​ខាង​គ្លីនិក​ទទួល​ខុសត្រូវ​តាម​ការ​គួរ​៕

អត្ថបទសរសេរ ដោយ