ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ក្រឡេក​ឃើញ​ទាន់​ស្រែក​ឆោឡោផ្អើល​នាំ​គ្នា​ដេញ​តាម​ចាប់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​បាន​ត្រឹម​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ក្រឡេក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល​ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ រួម​ទាំង​ប្រជាពលរដ្ឋ​បាន​ដេញ​តាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ភិតភ័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​បាន​ត្រឹម​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ក្រឡេក​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល​ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ រួម​ទាំង​ប្រជាពលរដ្ឋ​បាន​ដេញ​តាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ភិតភ័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ក៏​ត្រូវ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ពី​ភព​ថ្មី​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សៀន រុន ហៅ​ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​ប៉ុណ្ណោះ មាន​ទីលំនៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ និងមានស្រុក​កំណើត​នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​នៅ​មុន​ពេល​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ដែល​ម្ចាស់​ចត​ទុក​នៅ​កន្លែង​កើតហេតុ ។ លុះ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​បាន​សម្រេច​ហើយ​ក៏​ជិះ​គេចខ្លួន​បាន​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ក្រឡេក​ឃើញ​ទាន់​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល​កំពុង​ល្បាត​ជិត​នោះ​ក៏​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​ម្ចាស់​ម៉ូតូ​ដេញ​តាម​ចាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ភិតភ័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន ប៉ុន្តែ​ទោះបីជា​ព្យាយាម​រត់​យ៉ាងណា​ក៏​ដោយ​ក៏​រត់​មិន​រួច​ដែរ ទីបំផុត​ត្រូវ​បាន​នគរបាល​និង​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្លាម​ៗ បន្ទាប់​មក​នគរបាល​បាន​នាំ​ជនសង្ស័យ​ម្នាក់​នេះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

ក្រោយមក​ទើប​ដឹង​ថា​ជនសង្ស័យ​គឺជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ម្នាក់ ហើយ​ក៏​ធ្លាប់​ពន្ធនាគារ​ផង​ដែរ និង​ទើបតែ​ត្រូវ​បាន​ដោះ​លែង​កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ជន​នេះ​មិន​រាងចាល​សូ​ម្បី​តែ​បន្តិច​សោះ ។ ពេល​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ខាងលើ​នេះ​ទៀត ត្រូវ​ជាប់អន្ទាក់​និង​បាន​ចូល​គុក​ជា​ថ្មី​ម្ដងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ