ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ទ្រោម​ខ្លួន​! ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្លែ​ស្រវឹងស្រា​មក​ឈប់​ដេក​នៅ​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ឆ្លៀត​ឪ​កាស​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​ចៃដន្យ​អី ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវ​៥៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្លែ​ស្រវឹងស្រា​មក​ឈប់​ដេក​នៅ​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ឆ្លៀត​ឪ​កាស​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​ចៃដន្យ​អី ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវ​៥៣ នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ​រុន ហៀ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​គល់​ស្ពាន​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​រកា ឃុំ​រអាង ស្រុក​កំពុងសៀម ខេត្តកំពង់ចាម ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W – 8870 មិនដឹង​ថា គាត់​ចេញ​មក​ពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ​បានជា​មក​ឈប់​រថយន្ត​ដេក​នៅ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​រង្វង់​មូល​ផ្សារ​ថ្មី​បាន​មួយសន្ទុះ​ក្រោយមក​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក​សាំង​សុង​បាន​សម្រេច ។

ហើយ​បម្រុង​នឹង​រត់គេច​ខ្លួន​តែ​សំណាងល្អ​ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​គាត់​ជិះ​ម៉ូតូ​កាត់​តាម​ផ្លូវ​នោះ​បាន​ប្រទះ​ឃើញ​ក៏​ដេញ​តាម​ចោរ​ក្របួច​ជាប់​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និង​ម្នាក់​ទៀត​យក​ទូរស័ព្ទ​ដៃ​រត់គេច​ខ្លួន​បាត់ ភ្លាម​ៗ​នោះ​ដែល​ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​គាត់​អត់​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គ្រាន់តែ​អោយ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច ដើម្បី​ធ្វើការ​អប់រំ​ទៅ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ