ប្រទេសអារ៉ាប៊ីសាអូឌីត ៖ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៣ មេសា បានប្រហារជីវិតមនុស្ស៣៧នាក់ ដែលទទួលការកាត់ទោសពីបទភេរវកម្ម។ នោះជាការប្រហារជីវិតមនុស្សជាក្រុមធំមួយកម្រមានក្នុងប្រទេសនេះ ហើយកើតមាន៣ឆ្នាំបន្ទាប់ពីការប្រហារជីវិតមនុស្សច្រើនសិបនាក់ ដែលនាំឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអុីរ៉ង់។
យោងតាមក្រសួងមហាផ្ទៃថា ការប្រហារជីវិតមនុស្សដ៏ច្រើនកាលពីថ្ងៃទី២៣មេសា ត្រូវបានធ្វើក្នុងតំបន់៦គឺៈ រាជធានីរីយ៉ាដ ទីក្រុងឡាម៉ិក ទីក្រុងមេឌីន តំបន់ស៊ុននីតAL-QASSIMភាគកណ្ដាលប្រទេស តំបន់ASSIRភាគខាងត្បូងនិងតំបន់ខេត្តខាងកើតដែលមានពួកស៊ីអុីតច្រើន។
អង្គការលើកលែងទោសអន្តរជាតិAMNESTY INTERNATIONAL បានបរិហារការប្រហារជីវិតមនុស្សទាំងនេះ ហើយគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា ភាគច្រើននៃអ្នកដែលត្រូវប្រហារជីវិតជាពួក ស៊ីអុីត ។
ក្នុងចំណោមអ្នកត្រូវប្រហារជីវិតទាំងនះ ១១នាក់ ពីបទចោទប្រកាន់ថាធ្វើចារកម្មឲ្យអុីរ៉ង់ ហើយយ៉ាងតិច១៤នាក់ពីបទប្រព្រឹត្តអំពើហិង្សាទាក់ទិននឹងការចូលរួមរបស់ពួកគេក្នុងបាតុកម្មនានានៅខេត្តខាងកើត រវាងឆ្នាំ២០១១និង២០១២។
ការប្រហារជីវិតមនុស្សទាំងនេះធ្វើឲ្យចំនួនអ្នកត្រូវប្រហារជីវិតឡើងដល់ជាង១០០នាក់ហើយ តាំងពីដើមឆ្នាំនេះមកនៅអារ៉ាប៊ីសាអូឌីត៕
ចែករំលែកព័តមាននេះ