ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ៗ​ចលនា​ឆ័​ត្រ​ ក្រុង​ហុងកុង​កាត់ទោស​ដាក់គុក

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មេដឹកនាំ​៤​នាក់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង ហៅ​ក្រុម​ចលនា​ឆ័​ត្រ កាលពី​ថ្ងៃ​ទី​២៤ ​មេ​សា ​ទទួល​ការ​កាត់ទោស​ដាក់គុក ដោយសារ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ ក្នុង​បាតុកម្ម​ដ៏​ធំ​បណ្ដាល​​ឲ្យ​មានការ​ស្ទះ​ក្នុ​ង​ទីក្រុង​នោះ​កាលពី​ឆ្នាំ​២០១៤​។ ការ​កាត់ទោស​ពួក​គេ​បាន​ត្រូវ​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បរិហារ…

ក្រុង​ហុងកុង ៖ មេដឹកនាំ​៤​នាក់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង ហៅ​ក្រុម​ចលនា​ឆ័​ត្រ កាលពី​ថ្ងៃ​ទី​២៤ ​មេ​សា ​ទទួល​ការ​កាត់ទោស​ដាក់គុក ដោយសារ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ ក្នុង​បាតុកម្ម​ដ៏​ធំ​បណ្ដាល​​ឲ្យ​មានការ​ស្ទះ​ក្នុ​ង​ទីក្រុង​នោះ​កាលពី​ឆ្នាំ​២០១៤​។

ការ​កាត់ទោស​ពួក​គេ​បាន​ត្រូវ​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បរិហារ ព្រោះ​មានការ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ទីក្រុង​នោះ ដែល​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​។ ពួក​គេ​ត្រូវ​កាត់ទោស​ពី​បទ​ចូលរួម ក្នុង​ការ​បះបោរ​របស់​ពួក​ចលនា​ឆ័​ត្រ កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០១៤​ទាមទារ​មិន​បាន​សម្រេច ឲ្យ​ក្រុង​ប៉េ​កាំ​ង​ធ្វើការ​កែទម្រង់​នយោបាយ​នានា​នៅ​ហុងកុង​។

លោក​CHAN KIN MAN អាយុ​៦០​ឆ្នាំ សាស្ត្រាចារ្យ​សង្គមវិទ្យា លោក​BENNY TAI​អាយុ​៥៤​ឆ្នាំ​សាស្ត្រាចារ្យ​ច្បាប់ ជា​សហ​ស្ថាបនិក​ចលនា​OCCUPY CENTRAL ហៅ​ចលនា​ឆ័​ត្រ ទទួល​ការ​កាត់​ទោស​ដាក់គុក​១៦​ខែ ។ ជន​២​នាក់​ទៀត​ទទួល​ការ​កាត់ទោស​ដាក់គុក​៨​ខែ​។ ចំណែក​មនុស្ស​៤​នាក់​ទៀត​កាត់ទោស​ដាក់គុក​ជាមួយ​ការ​ព្យួរទោស ឬ​ត្រូវ​បំពេញការងារ​សម្រាប់​ផលប្រយោជន៍​សាធារណៈ​។

ជនជាប់ចោទ​ទី​៩ ត្រូវ​ប្រកាស​ទោស​នា​ពេល​ក្រោយ​ព្រោះ​ជាប់​វះកាត់​ខួរក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ