ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុជីវិតឪពុក អត់តម្លៃស្មើអាយុ​ជីវិត​ទូរ​ស័ព្ទ​​…​ ខឹងបោកកា.ប់៤ពូថៅ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​កូនប្រុស​បង្កើត​កាប់​ចំនួន​៤​ពូថៅ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ដោយសារ​ខឹង​ឪពុក​បោក​ទូរស័ព្ទ​ចោល ។ ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែមេសា កន្លង​ទៅ…

ខេត្តព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​កូនប្រុស​បង្កើត​កាប់​ចំនួន​៤​ពូថៅ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ដោយសារ​ខឹង​ឪពុក​បោក​ទូរស័ព្ទ​ចោល ។ ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែមេសា កន្លង​ទៅ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ព្រៃ​រូង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​
អ​ន្ទ​រ ។

កូន​តិ​រិ​ច្ឆា​ន​នេះ​ឈ្មោះ ឡេ​ង ហន អាយុ​២៣ឆ្នាំ ចំណែក​បុរស​ជា​ឪពុក​ដែល​ត្រូវ​កូន​កាប់​ស្លាប់ ឈ្មោះ ឡេ​ង សៅ អាយុ​៥០​ឆ្នាំ ។ ទាំង​ឪពុក​និង​កូន រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ក្នុងភូមិ​កើតហេតុ​ខាងលើ ។ប្រភព​ព័ត៌មាន​ពី​លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ ជន​រង​គ្រោះ​និង​កូនប្រុស រួមជាមួយ​អ្នក​ជិតខាង​ម្នាក់​ទៀត បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ​កើតហេតុ ។

លុះ​ផឹក​សុ​ី​ដល់​កណ្តាលអធ្រាត្រ អ្នក​ជិតខាង​ក៏​ទៅ​ផ្ទះ​វិញ​ទៅ នៅ​សល់​តែ​ឪពុក​និង​កូន​នៅ​ផឹក​បណ្តើរ​និយាយ​គ្នា​បណ្តើរ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ មិនដឹង​មូលហេតុ​អ្វី​ ស្រាប់តែ​ឪពុក​ឡើង​ទៅ​លើ​ផ្ទះ យក​ទូរ​ស័ព្ទ​កូនប្រុស​បោក​បែក​អស់ ។ ភ្លាម​នោះ​កូន​បាន​សួរ​ថា ម៉េច​ក៏​បោក​ទូរ​សព្ទ័​ខ្ញុំ​បែក​អស់​អុ​ី​ចឹ​ង ឯ​ឪពុក​ក៏​តប​ថា អញ​បោក​ កុំឱ្យ​អ្ហែង​មានអី​មើល​ទៀត ។

ខណៈ​ឮ​បែប​នេះ កូនប្រុស​ឆេះដុំ​តែ​មិនដឹង​ធ្វើ​អី្វ​បាន ក៏​យក​ព្រនង់​ទៅ​វាយ​ក្របី​នៅ​មុខ​ផ្ទះ ។ លុះ​ឪពុក​ឃើញ​ក៏​ចុះពីលើផ្ទះ​ស្ទុះ​ទៅ​ធាក់​កូនប្រុស​១​ជើង​ចំ​មុខ ទើប​ធ្វើ​ឱ្យ​កូនប្រុស​ខឹង​កាន់តែ​ខ្លាំង ក៏​ស្ទុះ​ទៅ​យក​ពូថៅ​កាប់​ឪពុក​ចំនួន​៤​ពូថៅ ត្រូវ​ជង្គង់ ទ្រូង ក្រោម​ក្លៀក​ស្តាំ និង​កញ្ចឹងក បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។ បន្ទាប់​មក កូនប្រុស​ក៏​រត់ឡើង​ទៅ​សម្ងំ​នៅ​លើ​ផ្ទះ​ដោយ​មិន​បានរ​ត់ទៅ​ណា​ទេ រហូត​ទាល់តែ​សមត្ថកិច្ច​ទៅ​ដល់​និង​ឃាត់ខ្លួន​តែ​ម្តង ។

ដោយឡែក ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ដែរ​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ក៏​ជា​មនុស្ស​ខូច​ណាស់​ដែរ កន្លង​មក​​ឱ្យ​តែ​ស្រវឹង​គឺ​តែងតែ​ជេរ​បញ្ចោរ និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន​ជា​និច្ច ។ លុះ​លើក​នេះ​ទំនងជា​កូនប្រុស​ទ្រាំ​លែង​បាន​ហើយ​មើលទៅ ទើប​ដាច់​ចិត្ត​កាប់សម្លាប់​ឪពុក​បែប​នេះ ៕ ​​

អត្ថបទសរសេរ ដោយ