ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កា​រត​ភ្ជាប់​ស្ពាន​និង​ផ្លូវ​រថភ្លើង​ស្ទឹង​បត់ កម្ពុជា​-​ថៃ ពិត អាច​ជួយ​ជំរុញ​ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅ​ល្អ​ប្រសើរ​ជាង​មុន ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា កា​រត​ភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) ឬ​ហៅ​ថា​ច្រក​អូរ​នាង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រំដែន​កម្ពុជា​-​ថៃ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា កា​រត​ភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) ឬ​ហៅ​ថា​ច្រក​អូរ​នាង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ព្រំដែន​កម្ពុជា​-​ថៃ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​ថៃ ក៏​ដូច​ជាមួយ​បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​នោះ វិស័យ​ឯកជន​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​កាន់តែ​ច្រើន​ថែម​ទៀត ជា​ពិសេស​ចំនេញ​ដល់​ពេលវេលា និង​ការ​ចំណាយ​ក​ក្រៅផ្លូវការ ។

ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) មាន​ទីតាំង​ឋិត​នៅ​ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​សរុប​៦២០​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) នៅ​ផ្ទៃ​ខាងលើ​ស្ពាន ដោយ​ក្នុង​នោះ​រួម​មាន​៖ តួ​ស្ពាន​ប្រវែង​១៣០​ម៉ែត្រ នៅ​ក្នុង​ទឹកដី​កម្ពុជា​ប្រវែង​៦៥​ម៉ែត្រ នៅ​ក្នុង​ទឹកដី​ថៃ ប្រវែង​៦៥​ម៉ែត្រ​ ។ ផ្លូវ​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង ៤៩០​ម៉ែត្រ (១៥០​ម៉ែត្រ ក្នុង​ទឹកដី​កម្ពុជា៣៤០​ម៉ែត្រ​ក្នុង​ទឹកដី​ថៃ​)​។

បើ​តាម​លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​អោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ការ​បើក​ច្រក​ថ្មី​ដោយ​ភ្ជាប់​ស្ពាន​ស្ទឹង​បត់ និង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង ពី​កម្ពុជា​ទៅ​ថៃ​នោះ នឹង​សម្រួល​ដល់​ការងារ​ដឹក​ជញ្ជូន​ច្រើន​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ជា​ពិសេស សម្រួល​ដល់​កា​រប​ញ្ចូ​ន​ទំនិញ​ចេញពី​កម្ពុជា​បាន​លឿន​រហ័ស ដោយ​រំពឹង​ថា​កម្ពុជា នឹង​អាច​នាំ​ទំនិញ​ចេញ​កាន់តែ​ច្រើន​ថែម​ទៀត ។
ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា « នៅ​ពេល​ច្រក​ថ្មី​នេះ បើក​ដំណើរ វា​នឹង​លែង​មានការ​កកស្ទះ​នៅ​ច្រក​ចាស់​ទៀត​ហើយ ដោយ​ច្រក​ចាស់​គេ​ទុក​សម្រាប់​អ្នក​ដឹក​ដំណើរ​ឆ្លងកាត់​ដូច​ជា​ភ្ញៀវ​ទេសចរ និង​អ្នក​ឆ្លង​ដែន​ចេញចូល​ប្រទេស​ថៃ ជាដើម ហើយ​ច្រក​ថ្មី ឆ្លងកាត់​ស្ពាន សម្រាប់​ដឹក​ជញ្ជូន​ទំនិញ ដូច្នេះ វា​នឹង​កាន់តែ​លឿន​សម្រាប់​ដឹក​ទំនិញ​ចេញចូល » ។

លោក​បន្ត​ថា ក្រៅពី​ការ​បញ្ជូន​ទំនិញ​ទៅ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ថៃ ការ​បើក​ច្រក​ថ្មី​និង​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ក៏​ជា​ច្រក​ថ្មី​មួយ​សម្រាប់​អោយ​អ្នក​ដឹក​ជញ្ជូន​ទំនិញ អាច​បញ្ជូន​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​បី ដោយ​ឆ្លងកាត់​ប្រទេស​ថៃ ដូច​ជា​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សឹ​ង្ហ​បុរី​ជាដើម ពីព្រោះ​បច្ចុប្បន្ន​នេះ​ការ​ដឹក​ជញ្ជូន​ទំនិញ ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ទាំងនោះ ភាគច្រើន​ធ្វើ​ឡើង​តាម​កប៉ាល់ ដោយ​ត្រូវ​ចំណាយពេល​យូរ ហើយ​បើ​ចង់​ឆាប់​ត្រូវ​ដឹក​តាម​ផ្លូវអាកាស និង​មាន​តម្លៃ​ខ្ពស់ ។ លោក​បន្ត​ថា « នៅ​ថ្ងៃ​អនាគត បើសិនជា​មានការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​សឹ​ង្ហ​បុរី ដូច​គម្រោង​មែន​នោះ ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក​ដឹក​ជញ្ជូន​យើង​កាន់តែ​ងាយស្រួល ហើយ​កម្ពុជា​នឹង​អាច​នាំ​ទំនិញ​របស់​ខ្លួន​ចេញ​ក្រៅ បាន​កាន់តែ​ច្រើន​ថែម​ទៀត និង​មិន​មាន​ហានិភ័យ​ផង​ដែរ » ។

បច្ចុប្បន្ន​នេះ បញ្ហា​សម្រាប់​អ្នក​ដឹក​ជញ្ជូន​ទំនិញ មិនមែន​តែ​បញ្ហា​លើ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ «​តែ​ជា​ការ​រត់​ឯកសារ​ផ្សេង​ផង​ដែរ ដូច្នេះ បើសិនជា​មាន​ត​ភ្ជាប់​ហើយ វា​នឹង​លែង​មានការ​រត់​ឯកសារ​រញ៉េរញ៉ៃ​ច្រើន​ទៀត​ហើយ​» ។ ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ជញ្ជូន​ទំនិញ​រូប​នេះ​បាន​បន្ថែម ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី ២២ ខែមេសា នា​ឱកាស​ត​ភ្ជាប់ ស្ពាន​ជាមួយ​ភាគី​ថៃ​ថា «​ការ​សាងសង់​ហេ​ដ្ឋា រចនាសម្ព័ន្ធ នៅ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម ដែល​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង វិនិយោគ​រវាង​កម្ពុជា -​ថៃ ក៏​ដូច​ជាមួយ​បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ​» ។ លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​បើក​ច្រកព្រំដែន​ត្រង់​ចំណុច​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​នេះ បាន​បង្កើន​កាលា​នុ​វត្ត ភាព​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​កា​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់ ព្រំដែន ការ​បង្កើត​ការងារ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់ អាស៊ាន​ក្នុង​កា​រត​ភ្ជាប់ ប្រទេស​នៅ​ក្នុង​តំបន់ អាស៊ាន​ទាំងមូល (Asean Connectivity)​។ ជាង​នេះ​ទៅ​ទៀត ច្រកព្រំដែន​ថ្មី​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ របស់ រថយន្ត​ដឹក​ទំនិញ​ឆ្លង កាត់​រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ច្រកព្រំដែន​ប៉ោយ ប៉ែ​ត​នា​ពេល​បច្ចុប្បន្ន​។

សូម​រម្លឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០១៩ កម្ពុជា​-​ថៃ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ឆ្លងកាត់​ព្រំដែន​កម្ពុជា ថៃ ហើយ​ថៃ​ក៏​បាន​ប្រគល់​ក្បាលរថភ្លើង ដល់​កម្ពុជា ដើម្បី​ដំណើរ ការ​ដឹក​អ្នកដំណើរ និង​ទំនិញ​ផង​ដែរ ។ កិច្ច ព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក និង​កា​រត​ភ្ជាប់​ផ្លូវដែក​កម្ពុជា និង​ថៃ ពិតជា​នាំ​មក​នូវ​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ដែល​ជាម​ធ្យា​បាយ​ដឹក ជញ្ជូន​ទំនិញ​ដ៏​ស័ក្តិ​សិទ្ធ មាន​តម្លៃ​ថោក និង​មាន​សុវត្ថិភាព​ខ្ពស់ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ខឿន សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​ទាំង​ពីរ និង​រួមចំណែក​ក្នុង​កា​រត​ភ្ជាប់ និង​អភិវឌ្ឍ​តំបន់​អាស៊ាន និង​មហា​អនុ តំបន់​មេគង្គ​ផង​ដែរ ។

]គួរ​បញ្ជាក់​ថា ទំហំ​ពាណិជ្ជក​កម្ម​រវាង​កម្ពុជា និង​ថៃ កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​សម្រេច​បាន​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ថៃ​នាំ​ចូល​មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​វិញ​មាន​តែ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត កម្ពុជា និង​ថៃ​បាន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ទំនិញ​ពាណិជ្ជកម្ម​រវាង​គ្នា​អោយ​បាន​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ ២០២០​ខាង​មុខ ដោយ​ថៃ​និង​កម្ពុជា បាន​បន្ត​បើក​ច្រក​ថ្មី​ៗ ដើម្បី​សម្រួល​ដល់​ការ​នាំ​ទំនិញ​ចេញចូល ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ លេខ​៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ប្រែក្លាយ​តំបន់​តាម​ព្រំដែន ពិសេស​អតីត​តំបន់​ប្រយុទ្ធ​គ្នា​ឱ្យ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍ ជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ពិសេស​ការ​សាងសង់​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ដើម្បី​បង្កើន​ទំហំ ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង បង្កើត​ការងារ​ធ្វើ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ