ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់តែ​រលាយ​ឆាប់​ទេ បើ​គេ​នាំ​គ្នា​ឈូស​ឆាយ​យក​ដី​ព្រៃ​លិច​ទឹក​តាម​ចិត្ត​យ៉ាងនេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រសិនបើ​គ្មាន​ចំណាត់ការ​ទប់ស្កាត់ ឬ​បង្ក្រាប​អោយ​បាន​ទាន់​ពេលវេលា​ពី​សំណាក់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​-​ខេត្ត​នោះ​ទេ ដី​បឹង​សាធារណៈ​របស់​រដ្ឋ តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦ រាប់​ពាន់​ហិ​កតា​ក្នុង​ដែន​រដ្ឋបាល​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​នឹង​ត្រូវ​វិនាស​ហិនហោច​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​បុគ្គល​ឯកជន​ជាក់​ជា​មិន​ខាន​ឡើយ​។​ ខណៈ​ដែល​បច្ចុប្បន្ន​កំពុង​មាន​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ជំរក​ត្រី​ពង​កូន​រំលោភ​បំពាន​វាទ​យក​ដី​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។…

ខេត្តកណ្តាល ៖ ប្រសិនបើ​គ្មាន​ចំណាត់ការ​ទប់ស្កាត់ ឬ​បង្ក្រាប​អោយ​បាន​ទាន់​ពេលវេលា​ពី​សំណាក់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​-​ខេត្ត​នោះ​ទេ ដី​បឹង​សាធារណៈ​របស់​រដ្ឋ តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦ រាប់​ពាន់​ហិ​កតា​ក្នុង​ដែន​រដ្ឋបាល​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​នឹង​ត្រូវ​វិនាស​ហិនហោច​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​បុគ្គល​ឯកជន​ជាក់​ជា​មិន​ខាន​ឡើយ​។​ ខណៈ​ដែល​បច្ចុប្បន្ន​កំពុង​មាន​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ជំរក​ត្រី​ពង​កូន​រំលោភ​បំពាន​វាទ​យក​ដី​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។

ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ឈ្មួញ​លួច​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ព័ទ្ធ​យក​ដី​បឹង​សាធារណៈ​សម្បត្តិ​របស់​រដ្ឋ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​កេ​ត តុ​វី​រៈ ជា​អ្នក​មើល​ការ​គ្រឿងចក្រ​និង​ម្នាក់​ទៀត​ជា​មេ​ឈ្មួញ​ធំ​ឈ្មោះ​ចាន់​ធី យូ​ៗ​ទើប​គេ​ចុះ​មក​ពិនិត្យ​មើល​ដី​ម្តង​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ដី​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​៦​នេះ​ខែ​ទឹក​ឡើង​មាន​ផ្ទៃ​បឹង​ធម្មជាតិ​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មើល​ដាច់​កន្ទុយភ្នែក ដោយ​មាន​ព្រំប្រទល់​ជាប់​នឹង​បី​ស្រុក​គឺ​ស្រុក​កៀនស្វាយ ស្រុក​ស្អាង និង​ស្រុក​កោះធំ ដែល​ជា​តំបន់​មាន​សក្តានុពល​សំបូរ​ទៅ​ដោយ​ធនធាន​មច្ឆជាតិ​ជីវៈចម្រុះ​គ្រប់​ប្រភេទ ហើយក៍​ជា​តំបន់​អភិរក្ស​សម្រាប់​ការពារ​ធនធាន​មច្ឆជាតិ​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ក្នុង​ការ​បង្កាត់​ពូជ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ចាប់តាំងពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កាត់​រំសាយ​ឡូត៍​ចោល ផ្ទៃ​បឹង​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ពលរដ្ឋ​នៃ​ស្រុក​ទាំង​បួន​ខាងលើ​ក្នុង​ការ​ប្រកប​មុខរបរ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ដាក់​មង ចង​សន្ទូច ដាក់​លប ដាក់​លាន់​។​ល​។​គ្រាន់​ចិញ្ចឹមជីវិត ស្រាប់តែ​ឥឡូវ​បែរជា​មាន​ឈ្មួញ​អ្នកមាន​លុយ មាន​អំណាច​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដុត​បំផ្លាញ​ព្រៃ​ជំរក​ត្រី​ពង​កូន​ព័ទ្ធ​យក​ដី​សាធារណៈ​សម្បត្តិរ​ដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​យ៉ាង​គឃ្លើន និង​បាន​សង់រោង​ព័ទ្ធ​ជុំវិញ​ដាក់​កម្លាំង​ស្លៀកពាក់​ស៊ី​វិល​យាមកាម​យ៉ាង​តឹង​រឹង​ទាំងថ្ងៃទាំងយប់​បែប​នេះ ខ្លាច​តែ​បន្តិចទៀត​មិន​ចាំបាច់​ថា​ចូល​ទៅ​រក​នេសាទ​ត្រី​នោះ​ទេ សូ​ម្បី​តែ​សត្វពាហនៈ ឬ​មនុស្ស​ដើរ​ឆ្លងកាត់​ទៅ​រក​អុស បេះ​ត្រកួន ដក​ព្រលឹត ដក​ក្រអៅ​ឈូ​ក​មិន​បាន​ផង​មើលទៅ​។​ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ