ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រៀវ​ខ្នង! ទើប​ហោះចេញពី​ព្រលាន ស្រាប់​​តែ​​ដាំ​ក្បាល​ចុះ​ផ្ទុះ​ឆេះ​សន្ធោ​សន្ធៅ (​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វី​ដេ​អូ​មួយ​​បាន​ចេញផ្សាយ​តាម​វេ​ប​សាយ​​នាំ​ឲ្យ​គេ​ស្រៀវ​ខ្នង ដោយ​បង្ហាញ​យន្តហោះ​ម៉ា​ស៊ី​ន​២ ធុន​ស្រាល​មួយ​គ្រឿង​ធ្លាក់​ ហើយ​ផ្ទុះ​ឆេះ ពេល​ប៉ុនប៉ង​ហោះ​ឡើង នៅ​ព្រ​លាន​យន្តហោះ​ក្រុង​FULLERTON​ ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ វី​ដេ​អូ​ចេញផ្សាយ​តាម…

សហរដ្ឋអាមេរិក ៖ វី​ដេ​អូ​មួយ​​បាន​ចេញផ្សាយ​តាម​វេ​ប​សាយ​​នាំ​ឲ្យ​គេ​ស្រៀវ​ខ្នង ដោយ​បង្ហាញ​យន្តហោះ​ម៉ា​ស៊ី​ន​២ ធុន​ស្រាល​មួយ​គ្រឿង​ធ្លាក់​ ហើយ​ផ្ទុះ​ឆេះ ពេល​ប៉ុនប៉ង​ហោះ​ឡើង នៅ​ព្រ​លាន​យន្តហោះ​ក្រុង​FULLERTON​ ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

វី​ដេ​អូ​ចេញផ្សាយ​តាម ​YOUTUBE ​នោះ​បង្ហាញ​រូបភាព​យន្តហោះ បើក​ដោយ​លោក​ ROBERT ELLIS អាយុ​៤៣​ឆ្នាំ ដាំ​ក្បាល​ចុះ​ ហើយ​ផ្ទុះ​ឆេះ​ពេល​ប៉ុនប៉ង​ហោះ​ចេញពី​ព្រ​លាន​។ ក្រោយ​ហោះ​ចេញ​ភ្លាម​​យន្តហោះ​ធុន ​BEECHCRAFT B60 DUKE នោះ​ហោះ​បាន​ក្នុង​កម្ពស់​តែ​ពី​៥​ទៅ​១០​ម៉ែត្រ អ្នក​បើក​ក៏​បាត់​ម្ចាស់​ការ​ហើយ​យន្តហោះ​ធ្លាក់​ផ្ទុះ​ឆេះ​។ អ្នក​បើក​រូប​នោះ​បាន​បាត់បង់​ជីវិត​។

គ្រោះថ្នាក់​នេះ​កើត​មាន​តាំងពី​ថ្ងៃ​ទី​១៨​មេ​សា វេលា​ម៉ោង​១៩​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក តែ​ទើប​ឃើញ​ចេញផ្សាយ​តាម​YOUTUBE៕ ប្រភព​វីដេអូ ៖ LiveLeak Channel & ABC7

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ