តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ដែលជាសិស្សថ្នាក់ទីបី បានជាប់ពានរង្វាន់អក្សរស្អាតក្នុងការប្រឡងថ្នាក់ជាតិ Zaner-Bloser ។ អ្វីដែលធ្វើឱ្យការជាប់របស់នាងមានភាពពិសេស គឺដោយសារតែនាងកើតមកមិនមានប្រអប់ដៃតាំងពីនៅជាទារក។
Sara Hines មកពី Frederick នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ដែលបានចូលរៀននៅសាលាកាតូលិក St John បានប្រាប់ថា៖«ខ្ញុំគិតថាវាពិតជាពិបាកណាស់ ព្រោះខ្ញុំមិនអាចចាំអក្សរទាំងអស់យកមកសរសេរ»។

នាងក៏បានបន្តប្រាប់សារព័ត៌មាន WJZ ថា៖ «អ្វីដែលខ្ញុំមិនអាចធ្វើបាន ខ្ញុំតែងខំព្យាយាមរកវិធីធ្វើវាឱ្យបាន ហើយខំធ្វើយ៉ាងណាឱ្យកាន់តែល្អ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយមានមោទនភាពនឹងអ្វីដែលខ្ញុំបានឈ្នះ»។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីកំសត់ម្នាក់នេះ បានពានរង្វាន់ពិសេសសម្រាប់ក្មេងៗដែលមានបញ្ហាប្រាជ្ញា ឬក៏ មានបញ្ហាខាងកាយសម្បទា។ បើទោះបីជា Sara មានបញ្ហាខុសពីក្មេងដទៃមែន ប្អូននៅតែតស៊ូមិនចុះចាញ់៕
ប្រភព ៖ Metro
ចែករំលែកព័តមាននេះ