ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បោក​គ្រាប់បែក​អត្តឃា.ត​នៅ​ស្រី​លង្ការ​ធ្វើ​រឿង​១​លើ​ក្មេង​ស្រី​ម្នាក់​មុន​នឹង​ធ្វើ​សកម្មភាព

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ជនសង្ស័យ​ថា ជា​អ្នក​បោក​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ព្រះ​វិហារ​កាលពី​ថ្ងៃមុន ត្រូវ​បាន​គេ​តាម​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព​អង្អែល​ក្បាល​ក្មេង​ស្រី​ម្នាក់ មុន​នឹង​ធ្វើ​សកម្មភាព​របស់​ខ្លួន ។ កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ម្នាក់​ក្នុង​ចំណោម​ជន​ដៃដល់ លេង​ក្បាល​របស់​ក្មេង​ស្រី​ម្នាក់…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ជនសង្ស័យ​ថា ជា​អ្នក​បោក​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ព្រះ​វិហារ​កាលពី​ថ្ងៃមុន ត្រូវ​បាន​គេ​តាម​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព​អង្អែល​ក្បាល​ក្មេង​ស្រី​ម្នាក់ មុន​នឹង​ធ្វើ​សកម្មភាព​របស់​ខ្លួន ។

កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ម្នាក់​ក្នុង​ចំណោម​ជន​ដៃដល់ លេង​ក្បាល​របស់​ក្មេង​ស្រី​ម្នាក់ មុន​ពេល​បោក​គ្រាប់បែក​សម្លាប់​ជីវិត​អ្នក​បន់ស្រន់​នៅ​ក្នុង​ព្រះ​វិហា​រលើ​ផ្លូវ Sebastian ក្នុង​ទីក្រុង Negombo ប្រទេស​ស្រី​លង្ការ ចំនួន​១១០​នាក់​។

គេ​ឃើញ​ជនសង្ស័យ​ម្នាក់​នោះ​អង្អែល​ក្បាល​របស់​ក្មេង​ស្រី​ម្នាក់ ដែល​ជា​ចៅ​របស់​លោកតា Dilip Fernando មុន​ពេល​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​។ លោកតា Fernando អាយុ​៦៦​ឆ្នាំ មានសំណាង​ល្អ​យ៉ាង​ខ្លាំង​ដោយសារ​តែ​គាត់​មិន​បាន​ជាប់​នៅ​ក្នុង​ព្រះ​វិហារ​។ ពេល​នោះ​កុំ​អី​គាត់​ចូល​ក្នុង​ហ្នឹងហើយ តែ​គាត់​ឃើញ​មាន​មនុស្ស​ច្រើន​ជ្រុល​ពេក ហើយ​ក៏​ទៅ​រក​ព្រះ​វិហារ​ផ្សេង​ទៅ​។

លោកតា​បាន​និយាយ​ថា​៖ «​ខ្ញុំ​ឃើញ​បុរស​ម្នាក់​ដើរមក​ក្រោយ​គេ​ជាមួយនឹង​កា​តាប​ស្ពាយ​ក្រោយ​មួយ​យ៉ាង​ធ្ងន់​។ គេ​បាន​មក​ប៉ះ​ក្បាល​ចៅស្រី​របស់ខ្ញុំ ហើយ​ដើរទៅ​បាត់​។ ម្នាក់​នោះ​គឺជា​អ្នក​បោក​គ្រាប់បែក​ហ្នឹងហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​មនុស្ស​សរុប​៣២១​នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​មាន​៥០០​នាក់​ទៀត រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ