អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ចំនួន​៤​ថ្ងៃ


រាជធានី​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជាបាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ និង​ដំឡើង​បរិក្ខារ​នានា ។

សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា មាន​ដូច​ជា នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ (​សាខា​វត្ត​ភ្នំ​) សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ និង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នៅ​ថ្ងៃ​ទី​២៦ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង សង្កាត់​ក្រាំងធ្នង់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ (​សាខា​អូ​បែក​ក្អម​) និង​តំបន់​មួយ​ចំនួន ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោង​ក្រោម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ សង្កាត់​កំ​បូល សង្កាត់​កន្ទោក សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ឃុំ​បែក​ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូ​ដឹ​ម​) និង​តំបន់ ចំនួន ក្នុង​សង្កាត់​កោះដាច់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ស្រុក​ល្វាឯម ស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខកំពូល ខេត្តកណ្ដាល ស្រុក​ពារាំង ខេត្តព្រៃវែង (​សាខា​វត្ត​ភ្នំ​)​។

នៅ​ថ្ងៃ​ទី​២៧ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​(​សាខា​វត្ត​ភ្នំ​) តំបន់​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​សាខា​ទួល​ពង្រ​) នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោង​ក្រោម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ សង្កាត់​កំ​បូល សង្កាត់​កន្ទោក សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃុំ​បែក​ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូ​ដឹ​ម​)​។

នៅ​ថ្ងៃ​ទី​២៨ ខែមេសា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១៧​ល្ងាច នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​សាខា​អូ​ដឹ​ម​) តំបន់ មួយ​ចំនួន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​កន្ទោក សង្កាត់​កំ​បូល សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ឃុំ​បែក​ចាន ឃុំ​ពើក ឃុំ​ឆក់​ឈើ​នាង ឃុំ​សំរោង​លើ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​សាខា​អូរ​ដឹ​ម​)​។

អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ជូនដំណឹង​ជា​មុន​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្គត់ផ្គង់​ខាងលើ​បាន​ទទួល​ព័ត៌មាន​ជា​មុន និង​ដើម្បី​សុំ​ការ​អ​ធ្យា​ស្រ័​យ​ចំពោះ​ការ​ផ្តាច់​ចរន្ដអគ្គិសនី​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ