១​ត្រីមាស​ឆ្នាំ​២០១៩ ក្រសួង​ការងារ​ចុះបញ្ជី​សហជីព​ជិត​៥​ពាន់​សហជីព


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​អ៊ិ​ត សំ​ហេង បាន​ឲ្យ​ដឹង​ថា ត្រឹម​ត្រីមាស​១ ឆ្នាំ​២០១៩​ក្រសួង​បាន​ចុះបញ្ជី​ជិត​៥​ពាន់​សហជីព ។ ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ​១​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព​» នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​លោក​អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា ច្បាប់​ស្តី​ពី​សហជីព​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ ដែល​បាន​តម្រង់​ទិស​សហជីព​អង្គការ​វិជ្ជាជីវៈ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​ផលប្រយោជន៍​របស់​កម្មករនិយោជិត ។

ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ អង្គការ​វិជ្ជាជីវៈ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន​៤៩៤៩ ក្នុង​នោះ​សហជីព​មូលដ្ឋាន​ចំនួន​៤៧២២ សហព័ន្ធ​សហជីព​ចំនួន​១៨៩ សហភាព សហជីព​ចំនួន​២៩ និង​សមាគម​និយោជក​ចំនួន​៩ ។ លោក​បន្ត​ថា បាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បានការ​យកចិត្តទុកដាក់​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ការងារ ជា​ពិសេស​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយ​ចិត្ត​មិន​ខ្លាច​នឿយហត់​ចុះ​ជួប​ជាមួយនឹង​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា ឆ្នាំ​២០១៧ បាន​ចំនួន​៦៦​លើក មាន​កម្មករនិយោជិត​ចំនួន​ជិត​៩​សែន​៥​ម៉ឺន​នាក់ ។

តាម​រយៈ​នេះ​បាន​រក​ឃើញ​បញ្ហា និង​ដាក់​ចេញ​នូវ​គោលការណ៍ និង​វិធានការ​ជា​ច្រើន​ជា​ពិសេស​អនុសាសន៍​១០​ចំណុច ដើម្បី​លើកកម្ពស់​ជីវភាព​សុខុមាលភាព​កម្មករនិយោជិត និង​ទំនាក់ទំនង​វិជ្ជាជីវៈ ។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​បន្ត​ស្មារតី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​នឹង​កំពុង​យកចិត្ត​ដាក់​លើ​ប្រការ​មួយ​ចំនួន​ដូច​ខាងក្រោម ១- បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពង្រឹង​ការ​អនុវត្ត ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ។ បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ពង្រឹង​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករនិយោជិត និង​និយោជក ព្រមទាំង​បង្កើន​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ​០២​បប ចុះ​ថ្ងៃ​ទី ០៦ ខែធ្នូ ឆ្នាំ​២០១៦ ស្តី​ពី​ការ​អនុវត្ត​ផែនការ​ស្តី​ពី​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា ឆ្នាំ​២០១៦-២០១៩ បទបញ្ជា​លេខ​០៣​បប ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៣ ស្តី​ពី​ការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់ឧស្សាហកម្ម វិធានការ​ការពារ​ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្រប​តាម​នីតិវិធី​ច្បាប់ បទ​ប្បញ្ញត្តិ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ។ ២-​បន្ត​រៀបចំ​នូវ​បណ្តា​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ។

៣-​បន្ត​អនុវត្ត​អនុសាសន៍​ទាំង​១០​ចំណុច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ៤-​បន្ត​អនុវត្ត​កម្មវិធី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​តាម​រូបមន្ត និង​យន្តការ​ត្រី ភាគី​ដែល​គ្រប់​ភាគី​ទទួលយក​បាន​កន្លង​មក​ក្នុង​ការ​កំណត់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ។ ៥-​បន្ត​លើកទឹកចិត្ត​ដល់​មាតាបិតា​អាណាព្យាបាល កម្មករនិយោជិត និង​យុវជន ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ជំនាញ​ផលិតភាព​ការងារ និង​មាន​សមត្ថភាព​ប្រកួត ប្រជែង ។

៦-​បន្ត​ពង្រឹង​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​បាន​ផ្តល់​សច្ចាប័ន ។ បន្ត​សហ ការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ-SLSG) នៅ​ប្រទេស​កម្ពុជា គម្រោង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​ជាស​កល (Global Deal Initiative) កម្មវិធី​រួម​គ្នា​របស់​អង្គការសហប្រជាជាតិ «​រួម​គ្នា ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​កម្ពុជា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ