ទីផ្សារ​ការងារ​តូច​ចង្អៀត​ក្នុង​ប្រទេស​ជប៉ុន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​កែទម្រង់​ការ​ជ្រើសរើស​បុគ្គលិក


ប្រទេស​ជប៉ុន​៖​ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ថា​សហគ្រាស​ធំ​ៗ​នឹង​ចាប់ផ្តើម​ជ្រើស​អ្នក​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​កម្រិត​សាល​ល​វិទ្យាល័យ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ​ការងារ ។

ក្រុម Keidanren ដែល​ជា​ក្រុមគាំទ្រ​ដ៏​មាន​អំណាច​មួយ​ក្នុង​ប្រទេស​ជប៉ុន និង​មានឈ្មោះ​មួយទៀត​ថា​ជា​សហព័ន្ធ​អាជីវកម្ម​ជប៉ុន នឹង​មិន​តម្រូវ​ឲ្យ​សមាជិក​គោរព​តាម​វិធានការ​ដែល​ផ្តល់​ការងារ​ដល់​និស្សិត​ទាំងនោះ​តែ​ក្នុង​កំឡុង​ខែតុលា ។

ការ​សម្រេចចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ជ្រើសរើស​បុគ្គលិក​បង្ហាញ​ពី​ភាព​លំបាក​ក្នុង​ការ​ស្វែងរក​បុគ្គលិក​ក្នុង​ប្រទេស​ជប៉ុន ។ ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​បរទេស​អាច​ជ្រើស​បុគ្គលិក​គ្រប់ពេលវេលា​និង​អាច​ជ្រើស​អ្នក​ដែល​បាន​សិក្សា​នៅ​បរទេស​និង​ត្រលប់​មក​ប្រទេស​វិញ​ក្នុង​រដូវ​វិស្សមកាល​ផង​ដែរ ។

លោក Hiroaki Nakanishi បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ភាព​ចម្រុះ​គឺ​ពិតជា​សំខាន់​ណាស់ និង​បាន​បន្ថែម​ថា​ក្រុម​របស់​លោក​នឹង​ស្រាវជ្រាវ​ប្រព័ន្ធ​មួយ​ដើម្បី​អាច​បង្កើត​វិធី​ជ្រើសរើស​បុគ្គលិក​ខុស​ៗ​គ្នា ។

ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែមករា​ដើម្បី​ពិភាក្សា​ពី​ការ​ជ្រើសរើស​បុគ្គលិក​បន្ទាប់​ពី​ប្រធាន Keidanren ចាប់ផ្តើម​ចោទ​ជា​សំណួរ​កាលពី​ឆ្នាំ​មុន​ទាក់ទិន​នឹង​ការ​សម្រេចចិត្ត​ក្នុង​ការ​ចេញ​សេចក្តីណែនាំ​ថ្មី​សម្រាប់​ក្រុមហ៊ុន​។

ឆ្នាំ​សិក្សា​ថ្មី​ក្នុង​ប្រទេស​ជប៉ុន​ចាប់ផ្តើម​ពី​ខែមេសា​ទៅ​។ សមាជិក​ជា​ច្រើន​របស់ Keidanren បាន​ធ្វើ​តាម​សេចក្តីណែនាំ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើការ​ណែនាំ​ពី​ការងារ​ចាប់ពី​ខែ​មិ​នា​សម្រាប់​និស្សិត​ឆ្នាំ​ទី​៣ និង​ចាប់ផ្តើម​ដំណើរការ​សម្ភាសន៍ និង​អាន​ពាក្យសុំ​នៅ​ខែមិថុនា​។

ប៉ុន្តែ​សាកលវិទ្យាល័យ​ព្រួយបារម្ភ​ថា​សកម្មភាព​ជ្រើស​បុគ្គលិក​មួយ​ឆ្នាំ​ពេញ​អាច​នឹង​ធ្វើ​ឲ្យ​និស្សិត​ពិបាក​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​ការ​សិក្សា​។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ដំណើរការ​ជ្រើស​បុគ្គលិក​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សណ្តាប់ធ្នាប់ ហើយ​ក្រុមហ៊ុន​និង​សាកលវិទ្យាល័យ​ត្រូវ​តែ​ធានា​ថា​អាច​ផ្តល់​ជូន​ការ​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ