ខេត្តបាត់ដំបង ៖ អ្នកភូមិប្រទះឃើញបុរសម្នាក់បានចង.កសម្លាប់ខ្លួននៅក្នុងកុម្ពោធព្រៃមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៣ មេសា នៅខាងចុងភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ។
យោងតាមរបាយការណ៏របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះកើត ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនរងគ្រោះបានយកខ្សែរនីឡុងសម្រាប់ដេរបាវទៅចង.កនៅលើដើមដង្កៀបក្តាម បណ្ដាលឲ្យស្លាប់ លុះនៅអ្នកភូមិបានប្រទះឃើញទើបរាយការណ៏ប្រាប់សមត្ថកិច្ចតែម្ដង។
លោកម៉ី ឆេងលី នាយប៉ុស្ដិ៍នគរបាលឃុំភ្នំសំពៅបានឲ្យដឹងថា កម្លាំងរបស់លោកបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរក្រោយទទូលបានព័ត៌មាននេះ។ លោកបានបន្តថា បន្ទាប់ពីពិនិត្យ និងធ្វើការស្រាវជ្រាវទើបស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានរបស់ជនរងគ្រោះ និងបានរាយការណ៏ទៅក្រុមគ្រួសារភ្លាមៗដែរ។
លោកនាយប៉ុស្ដិ៍នគរបាលឃុំភ្នំសំពៅបានបញ្ជាក់ថា លោកមិនទាន់ដឹងអំពីមូលហេតុដែលបុរសនេះសម្រេចចិត្តធ្វើអត្តឃាតបែបនេះនៅឡើយទេ ដោយគ្រាន់តែដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ឈាមជ្រូក ពីក្រុងបាត់ដំបងទៅចង.កសម្លាប់ខ្លួននៅចំណុចខាងលើ។ លោកនាយប៉ុស្ដិ៍បានបន្ថែមថា ជនរងគ្រោះបានទុកម៉ូតូចោល រូចដើរទៅចង.កក្នុងគុម្ពធព្រៃដែលមានចម្ងាយពីម៉ូតូប្រហែល១០០ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ និងបានធ្វើកំណត់ហេតុ ហើយប្រគល់សពជនរងគ្រោះជួនទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ