ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​នាំ​គ្នា​អ៊ុត​បន្តិច​ៗ សមត្ថកិច្ច​ឆ្មក់​ចូល​…​រត់​បាតជើង​ស​ព្រាត

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់ និង​ម៉ូតូ​១០​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត បន្ទាប់​ពី​ម្ចាស់​បាន​រត់​ចោល ខណៈ​កំពុង​ពពាក់ពពូន​គ្នា​លេងល្បែង​អាប៉ោង ហើយ​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​ល្បែង​អាប៉ោង​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១២​នាទី ថ្ងៃ​ទី​២៣…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​២​នាក់ និង​ម៉ូតូ​១០​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត បន្ទាប់​ពី​ម្ចាស់​បាន​រត់​ចោល ខណៈ​កំពុង​ពពាក់ពពូន​គ្នា​លេងល្បែង​អាប៉ោង ហើយ​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​ល្បែង​អាប៉ោង​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១២​នាទី
ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ ពស់វែក ឃុំ​រស្មី​សាមគ្គី ស្រុក ឨ​រ៉ា​ល់ ខេត្ត កំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ កំលាំង​សន្តិសុខ កំលាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន កំលាំង​ប៉ុស្ដិ៍​រស្មី​សាមគ្គី និង​កំលាំង​ប្រជា​កា​ពារ​ភូមិ ជាល​ទ្ឋ​ផល ចុះ​បង្ក្រាប ល្បែងស៊ីសង​អាប៉ោង​នេះ​សមត្ថកិច្ច​ដកហូត​បាន មេអាប៉ោង​ចំនួន​២, កម្រាល​១, ជើង​ទម្រ ចានដែក​ចំនួន​១, ចានថ្ម​១, ប្រាក់​ចំនួន​៣៧៥៣០០​រៀល​, ប្រាក់​ចំនួន​២០០​ដុល្លារ​, ប្រាក់​ថៃ​ចំនួន​៦០​បាត​, ប្រាក់​ម៉ា​ឡេ​ចំនួន​៣​រីង​ហ្គី​ត​, កាបូបដៃ​១, ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​, គំ​រាប​ជ័រ និង​ម៉ូតូ​ចំនួន​១០​គ្រឿង ។​

តាម​ប្រភព​បាន​បន្ត​ថា ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់ឈ្មោះ រី ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​មេ​បាញ់អាប៉ោង រស់នៅ​ភូមិ​ដក់ពរ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ម្នាក់​
ទៀត​ឈ្មោះ នូ សេង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បើក​ល្បែង​រស់នៅ​ភូមិ​ពស់វែក ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ​។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បើក​លេងល្បែង​អាប៉ោង​នេះ​ពិតមែន ហើយ​មិនដឹង​ថា​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​ព្រោះ​ខ្លួន​រវល់​ចំតិត​គូទ​អ៊ុតអាប៉ោង
ចំណែក​មនុស្ស​១០​នាក់​ផ្សេង​ទៀត​ដែល​ជា​អ្នក​ចាក់​អាប៉ោង​បាន​រត់​ចោល​ម៉ូតូ​អស់ហើយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការរដ្ឋា​ន​នគរបាល​ស្រុក​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ