ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព​ស្នើ​ឲ្យ​មាន​ផ្តល់​ឱកាស​សម្រាប់​បញ្ចេញមតិ​ពាក់ព័ន្ធ​ការ​ធ្វើ​ច្បាប់​លើក​វិស័យ​ការងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ដល់​សហជីព​បាន​ច្រើន ក្នុង​ការ​ផ្តល់​មតិយោបល់​ធ្វើ​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ។ លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​ឱកាស​ដល់​សហជីព​បាន​ច្រើន ក្នុង​ការ​ផ្តល់​មតិយោបល់​ធ្វើ​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ។ លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មេ​សា​យ៉ាង​ដូច្នេះ​ថា «​គេ​ប្រជុំ​បង្កើត​ការ​ប្រកាស​ពី​ការ​ទូទាត់​ប្រាក់បំណា​ច់ អតីតភាព​ការ​ផ្សេង​យើង​ឃើញ​ថា សហជីព​អត់​បានដឹង និង​ចូលរួម​អ្វី​ទេ ។ ហើយ​ពាក់ព័ន្ធ​នឹង​គ្រោង​របស់ រាជរដ្ឋាភិបាល​ប្រកាស​កាត់​បន្ថយ​ការ​ឈប់​សម្រាក​៧​ថ្ងៃ ក្នុង​មួយ​ឆ្នាំ​ក៏​ភាគី​សហជីព​អត់​ដឹង​ដែរ​» ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​ចង់​បញ្ជាក់​ថា ប្រសិនបើ​ការ​សម្រេច​អ្វីមួយ​ពាក់ព័ន្ធ​នឹង​កម្មករ​និ​យោ​ជិ​ក យើង​មិន​ជំទាស់​ចំពោះ​ក្រសួង​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​នោះ​ទេ ប៉ុន្តែ​យើង​គិត​ថា​ដើម្បី​សម្រេច​នោះ​ហើយ​យក​ទៅ​ការ​អនុវត្ត​មិន​មាន​ភាព​ចម្រុង​ចម្រាស់ ឬ​ប្រតិកម្ម​ផ្សេង​ៗ​ពី​កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ ។

ខ្ញុំ​គិត​ថា យើង​គួរ​ពិភាក្សា​គ្នា​ព្រោះថា យើង​មិន​អាច​ធីប​(​បិទ​) តំណាង​សហជីព​កម្មរ​ទុកជា​វត្ថុ​គ្មាន​តម្លៃ​បាន​នោះ​ទេ​» ។ លោក​បន្ថែម​ថា សហជីព​ក៏​តំណាង​ឲ្យ​កម្មករ​រាប់​ម៉ឺន​នាក់ ដូច្នេះ​ត្រូវ​មាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​កម្មករ និង​បញ្ហា​ផ្សេង​ៗ​ទៀត ដូច្នេះ​ខ្ញុំ​គិត​ទាំង​ច្បាប់​សហជីព ឬ​ច្បាប់​ពាក់ព័ន្ធ​នឹង​កម្មករ​គួរ​បើកឱកាស​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​គ្នា ដើម្បី​ឲ្យ​ការ​ធ្វើ​ច្បាប់​មួយ​មាន​ភាពល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ