ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​គាំទ្រ​គោលនយោបាយ​កំណែទម្រង់​វិ​ម​ជ្ឍ​ការ និង​សហ​វិ​ម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​ប្រកាស​គាំទ្រ​ចំពោះ​គោលនយោបាយ​ធ្វើ​កំណែទម្រង់​តាម​បែប​វិ​ម​ជ្ឍ​ការ និង​វិ​សហ​ម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល ។ លោក​ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​ថា…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​ប្រកាស​គាំទ្រ​ចំពោះ​គោលនយោបាយ​ធ្វើ​កំណែទម្រង់​តាម​បែប​វិ​ម​ជ្ឍ​ការ និង​វិ​សហ​ម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល ។ លោក​ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​ថា សមាជិក​ព្រឹទ្ធ នៅ​តាម​ភូមិភាគ​បាន​ចុះ​មូលដ្ឋាន​ពិសេស​នោះ​តាម​ឃុំ​សង្កាត់​នានា ដោយ​បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ជា​ស្នូល គឺ​ផ្តោត​លើ​កំណែទម្រង់​ថ្នាក់​ក្រោម​ជាតិ​ដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គាំទ្រ ។

លោក​បញ្ជាក់​ថា​«​ថ្នាក់​ក្រោម​ជាតិ គឺជា​កំណែ​ទម្រ​ង​ស្រួច​ស្រាវ ពិសេស​នោះ​ការ​អនុវត្ត​វិ​ម​ជ្ឍ​ការ និង​វិ​សហ​ម​ជ្ឍ​ការ​ដូច​ជា ការ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ។ អី​ញ្ចឹ​ង​នៅ​តាម​ខេត្ត​ស្រុក​មួយ​ចំនួន គឺ​មានការ​ពេញចិត្ត​ណាស់​ពី​ប្រជាពលរដ្ឋ ហើយ​ទទួលយក​សេវា ហើយ​មិន​អាច​បង្កើត​អំពើ​ពុក​រលួយ​» ។ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​នេះ​ត្រូវ​បាន​អង្គប្រជុំ​ព្រឹទ្ធសភា​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ជាក់ស្តែង ពិសេស​នោះ​ការ​ចុះ​បេស​កម្ម​របស់​សមាជិក​ព្រឹទ្ធសភា ទៅ​កាន់​មូលដ្ឋាន​នានា ។

លោក​បាន​បញ្ជាក់​ថា «​គណៈកម្មការ​ព្រឹទ្ធសភា​ទាំងអស់​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សម​ទ្ធិ​ផល​ដែល​សម្រេច​បាន​ដោយ​សកម្ម​ដោយ​ទទួលខុសត្រូវ​ក្នុង​ស្មារតី​ទទួល​សុខ​ត្រូវ​ខ្ពស់ ដើម្បី​បន្ត អនុវត្ត​ប្រទេស​ជាតិ​ក្នុង​គុណភាព​មួយ​ថ្មី​ដែល​ឈរ​លើ​កំណែទម្រង់​គ្រប់​វិស័យ » ។ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ក្នុង​កំឡុង​ពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា រយៈពេល​បី​ខែ​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​គណៈកម្មការ​ក្រុម​ភូមិភាគ​នានា និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា បាន​រួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀង​ៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​យើង​។

សកម្មភាព​លេចធ្លោ គឺ​ការ​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ឆ្ពោះទៅ​កាន់​មូលដ្ឋាន​តាម​រយៈ​ការ​រៀបចំ​វេទិកា​កិច្ច​ពិគ្រោះ​យោបល់​ការ​ឈ្វេងយល់​អំពី​វឌ្ឍនភាព​ជា​វិជ្ជមាន ក្រោយ​ការ​រៀបចំ​វេទិការ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​រាំង​ស្ងួត និង​នាំ​ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ថ្នាក់​ក្រោម​ជាតិ ។ លោក​ក៏​បាន​លើក​ឡើង​ថា គណៈកម្មការ​ទាំង​១០​ដែល​ជា​សេនាធិការ​របស់​ព្រឹទ្ធសភា​បាន​ចុះ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឈ្វេងយល់​វឌ្ឍនភាព​ការងារ​តាម​វិស័យ​ប្រមូល​ព័ត៌មាន​ព្រមទាំង​ពង្រឹង កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ