ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​ទិញ​-​លក់ និង​បង់​រំលស់​រថយន្ត​យីហោ «​សេង ហួត​» ទៅ​តុលាការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ខ្លួន​មន្ត្រី យោធា​ម្នាក់​ឈ្មោះ សេង សុភ​គ៌ ជា​អគ្គនាយក​ក្រុមហ៊ុន​លក់ និង​បង់​រំលស់​រថយន្ត​យីហោ…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ខ្លួន​មន្ត្រី យោធា​ម្នាក់​ឈ្មោះ សេង សុភ​គ៌ ជា​អគ្គនាយក​ក្រុមហ៊ុន​លក់ និង​បង់​រំលស់​រថយន្ត​យីហោ «​សេង ហួត​» ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​ករណី​ឆបោក​លើ​ទឹកប្រាក់​រាប់​ម៉ឺន​ដុ​លា្ល​រ ក្រោម​រូបភាព​ជួល​រថយន្ត​ពី​អ្នក​ដទៃ​យក​មក​លក់ ឬ​បង់​រំលស់​ត​ៗ​គ្នា ។

ជនសង្ស័យ​មានឈ្មោះ សេង សុ​ភ៌​គ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា និង​ជា​អគ្គនាយក​ក្រុមហ៊ុន សេង ហួត ទិញ​លក់ និង​បង់​រំលស់​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៧២ ក្រុម​២ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ​យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែមេសា យក​ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ យោង​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក នា​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ពាក្យបណ្តឹង​ប្រមាណ​ជិត​១០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍​សួនច្បារ​វិមាន​ឯករាជ្យ ដើម្បី​យក​ញតិ​ទៅ​ដាក់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ក្នុង​គោលបំណង​មិន​ឲ្យ​មាន​អ្នក​អន្តរាគមន៍​ចំពោះ​រឿង​អគ្គនាយក​ក្រុមហ៊ុន សេង ហួត នេះ ។

បន្ទាប់​ពី​ដើមបណ្តឹង​ប្រមូលគ្នា​តវ៉ា​នោះ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នគរ​បាន​ព្រហ្មទណ្ឌ​ក្រសួង​បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​នោះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​នេះ​ក៏​មាន​ម្ចាស់​បណ្តឹង​ជា​ច្រើន​នាក់​ទៀត​តាម​សង្កេត​ការ​ដល់ទី​នោះ ហើយ​បើ​តាម​ក្រុម​ដើមបណ្តឹង​បង្ហើប​ថា ថ្ងៃ​ទី​២៤ មេ​សា នឹង​លើកគ្នា​មក​កាន់​សាលាដំបូង​ទៀត ចៀសវាង​វប្បធម៌​អន្តរាគមន៍​ដោះ​លែង​អគ្គនាយក​ក្រុមហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​នោះ ។

តាម​សម្តី​ម្ចាស់​បណ្តឹង​មួយ​ក្រុម​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក​ឈ្មោះ សេង សុភ័គ បាន​លេងល្បិច​ប្រើ​ស្នៀត​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​អតិថិជន​រាប់រយ​នាក់​តាម​រូបភាព ទិញ លក់ ជួល បង់​រំ​លោះ​រថយន្ត​គ្រប់​ប្រភេទ ធ្វើ​ឱ្យ​ម្នាក់​ៗ​អស់ប្រាក់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​នោះ​ជា​ប្រាក់​កក់​មុន​ក្នុង​ការ​បង់​រំ​លោះ​រថយន្ត​ទៅ​តាម​ស៊េរី ។

ក្រោយ​ពី​ដឹង​ចាញ់បោក​អគ្គនាយក​ក្រុមហ៊ុន​នោះ​ហើយ ប្រជាពលរដ្ឋ​បាន​ទៅ​តវ៉ា​ទាមទារ​យក​លុយ​វិញ តែ​ក្រុមហ៊ុន​យក​លេស​ដោះសា​រថា​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃ​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លុយ​ក៏​មិន​ឲ្យ រថយន្ត​ក៏​មិន​បាន ដូច្នោះ​ហើយ​បានជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​ជាង​៥០​នាក់​លើកគ្នា​ទៅ​តវ៉ា​ដល់​ក្រុមហ៊ុន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល រហូត​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​បិទ​ឃ្លាំង​រត់គេច​ខ្លួន​បាត់ ។

អ្នក​រង​គ្រោះ​បាន​បន្ត​ថា ក្នុង​រូបភាព​ឆបោក​របស់​ក្រុមហ៊ុន សេង ហួត ដែល​មាន​បុរស​ម្នាក់ ឈ្មោះ សេង សុភ​គ៌ ជា​អគ្គនាយក​ក្រុមហ៊ុន​នេះ បាន​បោកប្រាស់​ប្រជាពលរដ្ឋ ឲ្យ​បង់លុយ​១​ពាន់​ទៅ​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​មុន តាម​ប្រភេទ​ស៊េរី​រថយន្ត​កក់​ទុក​ដើម្បី​រង់ចាំ​រថយន្ត​មក​ដល់ ដោយ​ក្រុមហ៊ុន​បាន​ធ្វើ​លិខិត​ស្នាម​ហើយ តម្រូវ​ជូនដំណឹង​ពេល​ក្រោយ ទីបំផុត​ក្រុមហ៊ុន​បោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ