សមត្ថកិច្ចឃាត់ខ្លួនច្រើននាក់ ខណៈជនសង្ស័យកាប់រានព្រៃយកដី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រុមកាប់រុករានព្រៃយកដីចំនួន៤នាក់ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួន ខណៈកំពុងអារកាប់ដើមឈើក្នុងតំបន់ដែនជម្រកការពារសត្វព្រៃកែវសីមានៅចំណុចផ្ទះក្រហមក្នុងភូមិ ពូហ្សាម ឃុំ សែននោរម្យ ស្រុក អូររាំង កាលពីវេលាម៉ោង៤និង៧នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ខាងលើ រួមមាន ១-ឈ្មោះ ប៉ក់ ស ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះ ប៉ក់ តឿ ភេទប្រុស អាយុ២៥ឆ្នាំ ៣-ឈ្មោះ វង រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ និង៤-ឈ្មោះ រស ប៉ក់ ភេទប្រុស អាយុ៥៤ឆ្នាំ ។ ជនសង្ស័យទាំង៤នាក់រស់នៅភូមិស្អាត ឃុំស្រែពរ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្តុតាងរួមមាន ម៉ូតូមួយគ្រឿង កាំបិត១ និងរណាយន្តចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅស្នាក់ការកែវសីមាដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ