កំពូល​ទឹក​ផ្លែ​ឈើ និង​បន្លែ​ជួយ​សម្រក​ទម្ងន់


ទឹក​ផ្លែ​ឈើ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ជួយ​ការ​សម្រក​ទម្ងន់​ទទួល​បាន​ជោគជ័យ ។ មានទឹក​ផ្លែ​ឈើ និង​បន្លែ​ច្រើន​ណាស់​ដែល​អ្នក​អាច​បញ្ចូល​ទៅ​ក្នុង​របប​អាហារ ហើយ​អាច​បំបាត់​ការ​ឡើង​ទម្ងន់​បាន​ទៀត ។

១-ទឹក​ការ៉ុត ៖ ការ៉ុត​ផ្ទុក​ទៅ​ដោយ​ស្រទាប់​សេ​ឡុ​លុស​ដ៏​ក្រាស់​ដែល​អាច​ការពារ​រាង​កាយ​ពី​ការ​បឺត​ស្រូប​ចំណីអាហារ​ពេញលេញ និង​មិន​ឲ្យ​រំលាយ​ជាតិ​រ៉ែ និង​វីតាមីន​ក្នុង​បន្លែ​នេះ​ទេ ។ នៅ​ពេល​អ្នក​កិន​ជា​ទឹក​ការ៉ុត ជញ្ជាំង​កោសិកា​របស់​រុក្ខជាតិ​មួយ​នេះ​នឹង​ត្រូវ​បំបែក ។ ថ្វីបើ​ការ​ធ្វើ​ទឹក​ញ៉ាំ​ផ្តល់​ជីវជាតិ​ច្រើន​ជាង​ញ៉ាំ​ការ៉ុត​ឆៅ​ក៏​ដោយ ក៏​វា​នៅ​តែ​មាន​កាឡូរី និង​ជាតិ​ខ្លាញ់​ទាប​ដែរ ។ វា​ក៏​មាន​ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ទឹក​ការ៉ុត​នោះ​មាន​ផល​កាន់តែ​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់ ។

២-ទឹក​ត្រសក់ ៖ នៅ​ពេល​អ្នក​កិន​ទឹក​ត្រសក់ ស្រស់​ៗ វា​នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ដែល​ធ្វើ​ឲ្យ​ភេសជ្ជៈ​មួយ​នេះ​កាន់តែ​មាន​ជីវជាតិ ។ ត្រសក់​គឺជា​បន្លែ​ដែល​ផ្តល់​ភាព​ស្រស់ស្រាយ និង​ជាតិ​ទឹក​ច្រើន ។ វា​ក៏​ត្រូវ​បាន​គេ​ធ្វើ​ជា​ភេសជ្ជៈ​ដើម្បី​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ផង​ដែរ ។

៣-ទឹក​ខ្ញី ៖ ខ្ញី​គឺជា​របស់​ដ៏​ល្អ​មួយ​សម្រាប់​ការ​សម្រក​ទម្ងន់ ព្រោះតែ​សមាសធាតុ​របស់​វា​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន ។ ទឹក​ខ្ញី​ដើរតួ​នាទី​ជា​សារធាតុ​ទប់ស្កាត់​ចំណង់​នៃ​ការ​ឃ្លាន​អាហារ​បែប​ធម្មជាតិ​បាន​យ៉ាង​ល្អ ។

៤-ទឹកក្រូច​ឆ្មា ៖ ខណៈ​ពេល​ដែល​មាន​អត្ថប្រយោជន៍​នៃ​ការ​សម្រក​ទម្ងន់​មួយ​ចំនួន​របស់​ក្រូចឆ្មា​នៅ​ពេល​លាយ​ជាមួយ​ស្ករ​បន្តិច​នោះ វា​ក៏​មិន​មានការ​សិក្សា​ណាមួយ​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​គំនិត​មួយ​នេះ​ដែរ ។ ប៉ុន្តែ​ទឹកក្រូច​ឆ្មា​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​អាច​នឹង​មាន​ប្រយោជន៍​នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ទៅ​ក្នុង​ទឹកក្រូច​ឆ្មា​នោះ​ដើម្បី​ញ៉ាំ​ពេល​ព្រឹក ជា​ពិសេស​ពេល​ពោះ​ទទេ ។

៥-ទឹក​ផ្លែ​ឪឡឹក ៖ ផ្លែ​ឪឡឹក​គឺជា​ផ្លែ​ឈើ​ដែល​មិន​មាន​តម្លៃ​ថ្លៃ តែ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់ និង​លាង​សម្អាត​រាង​កាយ​បាន​យ៉ាង​ល្អ ។ គ្រាន់តែ​ញ៉ាំ​ទឹក​ផ្លែ​ឪឡឹក​មួយ​ពេក​ទទួល​បាន​៤៧​កាឡូរី​ប៉ុណ្ណោះ​។ ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​៩២​ភាគរយ និង​៨​ភាគរយ​ទៀត​គឺជា​ជីវជាតិ​ផ្តល់​សុខភាព និង​អត្ថប្រយោជន៍​ដល់​សុខភាព​ផ្សេង​ៗ​ទៀត​។ វា​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​ជួយ​ថែរក្សា​សុខភាព​ពោះវៀនធំ និង​លាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ