ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ទូរស័ព្ទ​ប្រាប់​ថា​…​លុះ​ពេល​យាយ​តា​មក​ដល់​ឃើញ​ចៅ​ចង់​គាំងបេះដូង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​យាយ​តា​រវល់​ទៅ​លក់​អេ​ត​ចាយ​នៅ​ក្រុង​សិរី​សោភ័ណ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ មេ​សា នៅ​ខាងលិច​ភូមិ​បុ​ស្បូវ​ចំងាយ​១៥​ម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុង​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​យាយ​តា​រវល់​ទៅ​លក់​អេ​ត​ចាយ​នៅ​ក្រុង​សិរី​សោភ័ណ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ មេ​សា នៅ​ខាងលិច​ភូមិ​បុ​ស្បូវ​ចំងាយ​១៥​ម៉ែត្រ​ពី​ភូមិ ស្ថិត​ក្នុង​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ដឿ​ន ឧី​វ ភេទ​ប្រុស អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្បូវ ឃុំ​បុ​ស្បូវ​ស្រុក​ព្រះនេត្រព្រះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​បាន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូន​អោយ​យាយ​តា​ជា​អ្នក​មើលថែ ។ មុន​ពេល​កើតហេតុ យាយ​តា​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​ពួក​គាត់​ទៅ​លក់​អេ​ត​ចាយ​នៅ​ក្រុង​សិរិ​សោភ័ណ ដោយ​ទុក​ចៅប្រុស​នៅ​ជាមួយ​អ្នក​ជិតខាង បន្ទាប់​មក​ក្មេង​ប្រុស​រង​គ្រោះ​ និង​ក្មេង​២​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​នៅ​ខាងលិច​ភូមិ​ ដែល​មាន​ចំងាយ​១៥​ម៉ែត្រ​ពី​ភូមិ ហើយ​ស្រះ​ទឹក​នោះ​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ និង​ជម្រៅ​៣​ម៉ែត្រ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​បងប្អូន​បាន​ទូរស័ព្ទ​ប្រាប់​យាយ​តា​ថា ចៅ​លង់ទឹក​ស្រះ​ស្លាប់ ពេល​យាយ​តាម​កមក​ដល់​ផ្ទះ​ក៏​ឃើញ​ចៅប្រុស​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បងប្អូន​យក​មក​តម្កល់​ទុក​នៅផ្ទះ​យាយ​តា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ