ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ចំនួន​៣៨​គីឡូក្រាម​ក្នុង​ផ្សារ​ព្រែក​សណ្តែក

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក អ៊ុត សុភាព សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី…

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក អ៊ុត សុភាព សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ដែល​ដាក់​តាំង​លក់ ក្នុង​ផ្សារ​ព្រែក​សណ្តែក ស្ថិត​នៅ​ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ី​ធរ ខេត្តព្រៃវែង​។

ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​ទៅ​លើ​ផលិតផល​ទំនិញ​ចំនួន​៣​មុខ ស្មើនឹង​៥​គំរូ មាន​ដូច​ជា ត្រី​ប្រា​សំ​យ៉ុ​ង ត្រី​ប្រ​ម៉ា សាច់ក្រក ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​បានជា​ច្រើន​មុខ​ថែម​ទៀត​ផង​ដែរ​។

ជា​លទ្ធផល មន្ត្រី​ជំនាញ​រក​ពុំ​ឃើញមាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ ក៏​ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​២​មុខក្នុងនោះ​រួម​មាន​ទឹកក្រូច​ដប​ជ័រ​ចំរុះ​ចំនួន​១១៦​ដប ស្មើនឹង​២៩​គីឡូ​ក្រោម និង​ទឹក​ភេសជ្ជៈ​ដប​តូច​ចំនួន​២៤​ដប ស្មើនឹង​៩​គីឡូ​ក្រោម​ ។​ សរុប​ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ទាំងអស់​មាន​ចំនួន​៣៨​គីឡូក្រាម​។

បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ហើយ​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា ផ្តិត​មេដៃ ដើម្បី​បញ្ឈប់​ការ​ដាក់​តាំង​លក់​នូវ​ផលិតផល​ម្ហូបអាហារ ទំនិញ​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូតទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេច​ចោល​។ ក្នុង​ឱកាស​នោះ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ពន្យល់​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ​និង​សេវា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ