ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​បដិសេធ​ការ​គំរាម​ដក​លោក​ចេញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​២២​មេ​សា​ថា សភា​ពុំ​អាច​​ដក​លោក​ចេញពី​តំណែង​បាន​ឡើយ ទោះបី​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ពុះកញ្ជ្រោល​របស់​ពួក​អ្នក​​ប្រជាធិបតេយ្យ​ពី​រឿង​នេះ ចាប់តាំងពី​ការ​ចេញផ្សាយ​របាយការណ៍​ស៊ើប​អង្កេត របស់​រដ្ឋ​អាជ្ញា​ពិសេស​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្សុ​ី​ក៏​ដោយ​។ ពេល​សួរ​លោក​ថា​តើ​លោក​មានការ​បារម្ភ​ចំពោះ​នីតិវិធី…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​២២​មេ​សា​ថា សភា​ពុំ​អាច​​ដក​លោក​ចេញពី​តំណែង​បាន​ឡើយ ទោះបី​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ពុះកញ្ជ្រោល​របស់​ពួក​អ្នក​​ប្រជាធិបតេយ្យ​ពី​រឿង​នេះ ចាប់តាំងពី​ការ​ចេញផ្សាយ​របាយការណ៍​ស៊ើប​អង្កេត របស់​រដ្ឋ​អាជ្ញា​ពិសេស​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្សុ​ី​ក៏​ដោយ​។

ពេល​សួរ​លោក​ថា​តើ​លោក​មានការ​បារម្ភ​ចំពោះ​នីតិវិធី ដែល​គំរាម​ដក​តំណែង​លោក​ដែរ​ទេ លោក​ត្រាំ​ឆ្លើយ​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា គ្មាន​ការ​បារម្ភ​អី​ទាំងអស់​។ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ដូច្នេះ​គេ​មិន​អាច​ដក​តំណែង​ខ្ញុំ​បាន​ទេ​។ វា​ទាល់តែ​មានការ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ទើប​អាច​ឈាន​ទៅ​ដកហូត​តំណែង​បាន​។

ក្រោយ​ការ​ស៊ើ​ប​អង្កេត​អស់​ពេល​២២​ខែ​មក រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER បាន​សន្និ​ដ្ឋាន​ក្នុង​របាយការណ៍​របស់​លោក ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មេ​សា​ថា ពុំ​មានការ​ព្រមព្រៀង​គ្នា​រវាង ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ​និង​ក្រុង​មូ​ស្គូ​ឡើយ​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​លោក​ត្រាំ​នៅ​ជាប់​ការ​សង្ស័យ​​លើ​ការ​សាកល្បង បំផ្លាញ​ការ​សើ​ុ​ប​អង្កេត​របស់​លោក​MUELLER ជា​បទល្មើស​រារាំង​តុលា​ការ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ