ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលដីកា​កាត់ទោស​អ្នកកាសែត​២​នាក់

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តុលាការ​កំពូល​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​២៣​ មេ​សា បាន​បដិសេធ​ការ​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​របស់​អ្នកកាសែត​២​នាក់ ធ្វើការ​ឲ្យ​រ៉​យ​ទ័​រ​ដោយ​អ្នក​ទាំង​២​ជាប់​ឃុំឃាំង​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៧​មក ពី​បទ​បំពាន​ច្បាប់​ស្ដី​ពី​ការ​សម្ងាត់​របស់​រដ្ឋ​។ ការ​កាត់ទោស​ដាក់គុក​៧​ឆ្នាំ​ប្រឆាំង​អ្នក​ទាំង​២ នៅ​តែ​រក្សា​ទុក​ដដែល…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តុលាការ​កំពូល​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​២៣​ មេ​សា បាន​បដិសេធ​ការ​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​របស់​អ្នកកាសែត​២​នាក់ ធ្វើការ​ឲ្យ​រ៉​យ​ទ័​រ​ដោយ​អ្នក​ទាំង​២​ជាប់​ឃុំឃាំង​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៧​មក ពី​បទ​បំពាន​ច្បាប់​ស្ដី​ពី​ការ​សម្ងាត់​របស់​រដ្ឋ​។

ការ​កាត់ទោស​ដាក់គុក​៧​ឆ្នាំ​ប្រឆាំង​អ្នក​ទាំង​២ នៅ​តែ​រក្សា​ទុក​ដដែល ហើយ​ការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ត្រូវ​បាន​បដិសេធ​។ នេះ​ជា​ការ​អះអាង​របស់​ចៅក្រម​នៃ​តុលាការ​កំពូល លោក​SOE NAING​នៅ​មុខ​តុលាការ​មួយ​នៃ​ទីក្រុង​ណៃ​ពិដោ តែ​លោក​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ឡើយ​។

លោក​WA LONE​អាយុ​៣៣​ឆ្នាំ​និង​លោក​KYAW SOE OO អាយុ​២៩​ឆ្នាំ បាន​ជាប់​ឃុំឃាំង​ជាង​១៦​ខែ​រួច​ហើយ​។ អ្នក​ទាំង​២​ត្រូវ​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ខណៈ​ពួក​គេ​សើ​ុ​ប​តាមដាន​លើ​ការ​សម្លាប់​រង្គាល​ជនជាតិ​រ៉ូ​ហី​ុ​ង​យ៉ា​១០​នាក់ ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​របស់​កងទ័ព​នៅ​ភាគ​ខាងលិច​ប្រទេស​។

កាលពី​ខែកញ្ញា​កន្លង​ទៅ អ្នក​ទាំង​២​ត្រូវ​បាន​កាត់ទោស​ដាក់គុក​៧​ឆ្នាំ ដោយ​តុលាការ​ជាន់ខ្ពស់​មួយ​នៃ​ទីក្រុង​រ៉​ង់​ហ្គូ​ន ពី​បទ​បំពាន​ច្បាប់​ស្ដី​ពី​ការ​សម្ងាត់​របស់​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ