ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ផ្សេង​គ្នា សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​ចំនួន​៤​នាក់​ក្នុង​ករណី​ផ្សេង​ៗ​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ ២០១៩ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​ចំនួន​៤​នាក់​ក្នុង​ករណី​ផ្សេង​ៗ​គ្នា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ ២០១៩ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សូត្រ លាង​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ហម ឆដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ​សុខ រត​នះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៤-​ឈ្មោះ​ជា ណា​រាជ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។ បន្ទាប់​ពី​ឃាត់ខ្លួន នគរបាល​បាន​ដកហូត​ម៉ូតូ​ចំនួន ៣​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។

តាម​ប្រភពពី​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែមេសា បន្ទាប់​ពី​ជនសង្ស័យ និង​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GE-២៩១២ ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​នៅ​ចំណុច​តាម​ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ លុះ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន ក៍បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​កម្លាំង នគរបាល​ដែល​ជិះ​ល្បាត​ឃាត់ខ្លួន​បាន​ម្នាក់​ដកហូត​បាន​ម៉ូតូ​និង​កាបូប​របស់​ជន​ជន​រង​គ្រោះ​ប្រគល់​អោយ​ម្ចាស់​វិញ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​កាបូប​យួរដៃ​ចំនួន​មួយ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់ ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​២០.០០០​រៀល និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ត្រូវ​បាន​ប្រគល់​អោយ​ម្ចាស់​ឈ្មោះ សុខ ជាតា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​គេចខ្លួន នគរបាល​ក៍បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផង​ដែរ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជា​មុខសញ្ញា​ឆក់​ក្នុង​ករណី​ផ្សេង​ទៀត នៅ​ចំណុច​ផ្ទះសំណាក់​មុន្នី​ពេជ្រ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​បានឱ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៥​លើក ចំណែក​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​ឆ្លើយ​សារភាព​ថា កន្លង​មក​ពួក​ខ្លួន​ធ្វើ​សកម្មភាព​ឆក់​ជា​ច្រើន​លើក​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ