ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! រញ្ជួយ​ដីដ៏​ខ្លាំងមួយ​មិនទាន់​បាន​ប៉ុន្មាន​​ផង ថែម​មួយ​កន្លែង​ទៀត​​បន្ត​គ្នា​ស្លា.ប់​​ច្រើន​នាក់ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ​មេ​សា ​នៅ​កោះ​លូ​ហ្សុ​ង​ហ្វ៊ី​លី​ពី​ន ជា​កោះធំ​ជាងគេ​បំផុត​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់​ហើយ​ច្រើន​​នាក់​រង​របួស​។ អាជ្ញាធរ​សង្ស័យ​ថា​ ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ​មេ​សា ​នៅ​កោះ​លូ​ហ្សុ​ង​ហ្វ៊ី​លី​ពី​ន ជា​កោះធំ​ជាងគេ​បំផុត​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់​ហើយ​ច្រើន​​នាក់​រង​របួស​។ អាជ្ញាធរ​សង្ស័យ​ថា​ ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

លោកស្រី ​LILIA PINEDA​ អភិបាលខេត្ត​ PAMPANGA ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ គូស​បញ្ជាក់​ថា មនុស្ស​ច្រើន​សិប​នាក់​អាច​ជាប់​ក្រោម​គំនរ​បាក់បែក នៃ​អគារ​កម្ពស់​៤​ជាន់​មួយ​ដែលរ​លំបាក់​។ ពួក​អ្នក​ជួយ​សង្គ្រោះ ជាមួយ​ការ​ប្រើ​ឧបករណ៍​នានា​បាន​ខិតខំ ដើម្បី​កាយ​រក​ពួក​គេ​។ មជ្ឈមណ្ឌល​ភូ​គ្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS ​រាយការណ៍​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ ដែល​មាន​កម្លាំង​៦,១​រី​ស្ទ័​រ ស្ថិត​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​រដ្ឋធានី​ម៉ានីល ហើយ​មាន​ជម្រៅ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​។ វា​កើត​មាន​នា​វេលា​ម៉ោង​១៧​ម៉ោង​ក្នុងស្រុក​។

ការ​រញ្ជួយ​ដី​នេះ​ញ័រ​រង្គើ​ដល់​ក្រុង​ម៉ានីល​ដែល​នៅ​ទីនោះ​អគារ​ជា​ច្រើន​បាន​ជម្លៀស​មនុស្ស​ចេញ​។ វា​បាន​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​តាម​អាកាស តាម​ផ្លូវដែក​និង​ផ្លូវថ្នល់​។ បណ្ដាញ​អគ្គិសនី​មួយ​ចំនួន​មិន​អាច​ប្រើ​បាន​។

កម្លាំង​នៃ​ការ​រញ្ជួយ​ដី​នោះ​ពី​ដំបូង​កំណត់​ឃើញ​ថា​ មាន​៦,៣​រី​ស្ទ័​រ តែ​ក្រោយមក​ USGS​ កំណត់​ត្រឹម​៦,១​រី​ស្ទ័​រ​។ វា​បណ្ដាល​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន​ដែល​ប្រញាប់ប្រញាល់​រត់ មក​កាន់​តាម​ដង​វិ​ថី​។ អគារ​ខ្ពស់​នានា​ញ័រ​រង្គើ​មើលទៅ​គួរ​ឲ្យ​ខ្លាច​។

រីឯ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយទៀត ​គឺ​ត្រូវ​បាន​វិទ្យាស្ថាន​ភូ​គ្ភ​សាស្ត្រ​អា​មេ​រិ​ក​ USGS ​រាយការណ៍​នា​ថ្ងៃ​ទី​២៣​ មេ​សា​ថា ការ​រញ្ជួយ​ដី​ខ្លាំង​១​ទៀត​មាន​កម្លាំង​ដល់​ទៅ​៦,៣​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២៣​មេ​សា​នៅ​កោះ​SAMAR ជា​កោះធំ​ទី​៣​របស់​ហ្វ៊ី​លី​ពី​ន មាន​ប្រជាជន​ជាង​១​លាន​នាក់​។

ការ​រញ្ជួយ​ដី​នោះ​ដែល​ដំំ​បូ​ង​ថា​មាន​កម្លាំង​៦,៦​រី​ស្ទ័​រ កើត​មាន​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​២២​មេ​សា​នៅ​ភាគ​កណ្ដាល​ប្រទេស​។ ការ​រញ្ជួយ​ដី​ថ្មី​នោះ​កើត​មាន​នា​វេលា​ម៉ោង​៥​និង​៣៧​នាទី​ម៉ោង​ក្នុងស្រុក នៅ​កន្លែង​មួយ​ចម្ងាយ​៣៧​គីឡូម៉ែត្រ​ភាគ​ឦសាន ទីក្រុង​CATBALOGAN​ដែល​មាន​ប្រជាជន​ជាង​៩៤.០០០​នាក់​។ ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ក្នុង​ជម្រៅ​៨៦​គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ