ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​ចេញ​ការ​ប្រកាស​អាសន្ន​ និង​តាម​ប្រមាញ់​ពួក​អុិ​ស្លា​ម​និយម

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ការ​ប្រកាស​អាសន្ន​ត្រូវ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២៣ ​មេ​សា ​នៅ​ស្រី​លង្កា ដែល​នៅ​ទី​នោះ​គេ​កំពុង​តាម​ប្រមាញ់ បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ការ​វាយប្រហារ​អត្តឃាត​នានា កាលពី​ថ្ងៃ​ទី​២១ ​មេ​សា​ពេល​បុណ្យ​ PAQUES​…

ប្រទេស​ស្រី​លង្កា ៖ ការ​ប្រកាស​អាសន្ន​ត្រូវ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​២៣ ​មេ​សា ​នៅ​ស្រី​លង្កា ដែល​នៅ​ទី​នោះ​គេ​កំពុង​តាម​ប្រមាញ់ បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ការ​វាយប្រហារ​អត្តឃាត​នានា កាលពី​ថ្ងៃ​ទី​២១ ​មេ​សា​ពេល​បុណ្យ​ PAQUES​ របស់​កាតូលិក ដែល​តាម​តុល្យការ​ថ្មី​ថ្ងៃ​ទី​២៣​មេ​សា អ្នក​ស្លាប់​ឡើង​ដល់​៣១០​​នាក់​។

ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជនបរទេស​ជា​ច្រើន​សិប​នាក់ មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​។ ការ​វាយប្រហារ​ទាំង​នោះ​ត្រូវ​បាន​គេ​ទម្លាក់​ការ​ទទួលខុសត្រូវ លើ​ចលនា​អ៊ិ​ស្លា​ម​និយម​ក្នុងស្រុក​មួយ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​ផ្ដោត​លើ​ទំនាក់ទំនង​របស់​ក្រុម​នោះ​ជាមួយ​បរទេស​។

មនុស្ស​៤០​នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក ដែល​មានការ​សម្របសម្រួល​គ្នា ប្រឆាំង​សណ្ឋាគារ​ទំនើប​៤​និង​ព្រះ​វិហារ​កាតូលិក​៣​។ ភ្នាក់ងារ​FBI​អា​មេ​រិ​កបាន​ចូលរួម​ក្នុង​ការ​ស៊ើ​ប​អង្កេត ហើយ​ប៉ូលិស​អន្តរជាតិ​អាំង​ទែ​រ​ប៉ូ​ល ក៏​បញ្ជូន​ក្រុម​ស៊ើប​អង្កេត​មួយ​មក​ដែរ​។
ការ​វាយប្រហារ​ទាំងនោះ ដែល​ក៏​បណ្ដាល​ឲ្យ​មនុស្ស​៥០០​នាក់​រង​របួស​ផង​ដែរ នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​។ ប៉ុន្តែ​ក្បាល​ផ្ទុះ​របស់​គ្រាប់បែក​ដល់​ទៅ​៨៧​ត្រូវ​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​២២​មេ​សា នៅ​ស្ថានីយ​រថយន្ត​បឺស​មួយ​នៃ​ទីក្រុង​កូ​ឡុំ​បូ​។

ការ​ប្រកាស​អាសន្ន​ត្រូវ​ចូល​ជា​ធរមាន​ចាប់តាំងពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​២១​មេ​សា​ទៅ​ក្នុង​ប្រទេស មាន​ប្រជាជន​២១​លាន​នាក់​នោះ ហើយ​ក៏​មាន​បំរាម​គោ​ចរណ៍​ថ្មី​នា​ពេល​យប់​ផង​ដែរ​។ ប្រទេស​នោះ​ពុំ​ធ្លាប់​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ដ៏​សាហាវ​បែប​នេះ ចាប់តាំងពី​បញ្ចប់សង្គ្រាម​ស៊ី​វិល​កាលពី​១០​ឆ្នាំ​មុន​មក​។

ពួក​អ្នក​ស៊ើ​ប​អង្កេត​ពេល​នេះ​កំពុង​តែ​ស្រាវជ្រាវ​ថា តើ​ក្រុម​អ៊ិ​ស្លា​ម​និយម​NATIONAL THOWHEETH JAMA’ATH(NTJ)​ សង្ស័យ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ទាំងនោះ ទទួល​ការ​ជួយ​ទ្រទ្រង់​ពី​បរទេស​ឬ​យ៉ាងណា​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្រី​លង្កា​គូសបញ្ជាក់​ថា មិន​ទាន់​ដឹង​ច្បាស់​តើ​ចលនា​តូច​នោះ​អាច​ធ្វើការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ទៅ​បាន​របៀប​ណា​។ យើង​ស៊ើ​ប​អង្កេត​លើ​ជំនួយ​ជាយថាហេតុ​របស់​បរទេស និង​ទំនាក់ទំនង​ឯទៀត​ៗ ដូច​ជា​ការ​ជួយ​បណ្ដុះបណ្ដាល​ពួក​ជន​អត្តឃាត ក៏​ដូច​ជា​ការ​ផលិត​គ្រាប់បែក​ច្នៃ។

ប្រធានាធិបតី​ស្រី​លង្កា​លោក​MAINTHRIPALA SIRISENA ពេល​ជួប​ជាមួយ​ពួក​អ្នកការទូត​បរទេស​​អះអាង​ថា ពួក​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​រាយការណ៍​ពី​បណ្ដា​ក្រុម​ភេរវកម្ម​អន្តរជាតិ នៅ​ពីក្រោយ​ពួក​ភេរវ​ករ​ក្នុងស្រុក​។ លោក​បាន​ស្នើ​សុំ​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​។

បណ្ដា​ជនបរទេស​ដែល​ស្លាប់ ក្រសួងការបរទេស​ស្រី​លង្កា​ប្រកាស​នា​ថ្ងៃ​ទី​២២​មេ​សា​ថា ជនបរទេស​យ៉ាងតិច​៣១​នាក់ ក្នុង​នោះ​មាន​ជនជាតិ​អា​មេ​រិ​ក​៤​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​ជនបរទេស​១៤​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​។ ចំណែក​ប៉ូលិស​មូលដ្ឋាន​រៀបរាប់​ពី​ជនបរទេស​ដល់​ទៅ​យ៉ាងតិច​៣៧​នាក់​ស្លាប់​។

ក្នុង​ចំណោម​អ្នក​ទាំងនេះ​ក្រៅពី​ជនជាតិ​អា​មេ​រិ​ក​៤​នាក់ មាន​ជនជាតិ​ឥណ្ឌា​៨​នាក់ បារាំង​ម្នាក់ អង់គ្លេស​៦​នាក់ ចិន​២​នាក់ អា​រ៉ា​ប៊ី​សា​អូឌីត​២​នាក់ តួ​ក​គី​២​នាក់ បង់​ក្លា​ដែ​សម្នាក់ ជប៉ុន​ម្នាក់ ហូ​ឡង់​ម្នាក់ អេ​ស្ប៉ា​ញ​ម្នាក់​ព័រ​ទុ​យ​ហ្គា​ល់​ម្នាក់ ហើយ​មហាសេដ្ឋី​ជនជាតិ​ដា​ណឺ​ម៉ាក់​ម្នាក់​បាត់បង់​កូន​ដល់​ទៅ​៣​នាក់​។ អ្នក​ស្លាប់​ផ្សេង​ទៀត ២​នាក់​មាន​សញ្ជាតិ​អា​មេ​រិ​ក​-​អង់គ្លេស និង​២​នាក់​មាន​លិខិតឆ្លងដែន​អូស្ត្រាលី​និង​ស្រី​លង្កា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ